រដ្ឋមន្ត្រីការបរទេសអាមេរិករង់ចំសាធារណរដ្ឋប.ប.កត្រៀមខ្លួនចួលរួមកិច្ចសន្ទនា |
ថ្លែងមតិក្នុងកម្មវិធី “60 Minutes” របស់ទូរទស្សន៍ CBS នាថ្ងៃទី ១៨ កុម្ភៈ លោក Rex Tillerson បានលើកច្បាស់ថា លោកកំពុង “ផ្ទៀងស្ដាប់” នូវសញ្ញាអំពីការដែល សាធារណរដ្ឋប.ប.កត្រៀមខ្លួនចួលរួមកិច្ចសន្ទនាផ្ទាល់។
ក៏ក្នុងសប្ដាហ៍កន្លងទៅ អនុប្រធានាធិបតីអាមេរិកលោក Mike Pence ក៏បានប្រកាសថាវ៉ាស៊ីនតោននិងសេអ៊ូលបានឯកភាពបន្តវិធីសាស្ត្រការទូតជាមួយព្យុងយ៉ាង ដោយបើកចំហលទ្ធភាពចរចាផ្ទាល់រវាងអាមេរិក និងសាធារណរដ្ឋប.ប.ក ដោយគ្នានលក្ខខណ្ឌចម្បង។
ក្នុងបម្រែបម្រួលទាក់ទិនមួយទៀត នាថ្ងៃទី ១៧ កុម្ភៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Moon Jae-in បានឲ្យដឹងថា នៅឆាប់ពេកដើម្បីពិភាក្សាអំពីលទ្ធភាពប្រព្រឹត្តិទៅសន្និសីទកំពូលអន្តរកូរ៉េនាពេលខាងមុខ។
ក្នុងថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Taro Kono បានវាយតម្លៃអំពីបម្រែបម្រួលថ្មីៗដែលទាក់ទិនដល់ស្ថានភាពនៅឧបទ្វីបកូរ៉េ ក្នុងនោះសង្តត់ធ្ងន់ទៅលើតម្រូវការកាណាល់ទាក់ទងជាមួយព្យុងយ៉ាង៕