តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា នៅក្នុងជំនួបនេះ រដ្ឋមន្ត្រីការបរទេសលោក Blinken បានសង្កត់ធ្ងន់លើវិស័យជាច្រើនដែលអាមេរិកនិងចិនអាចធ្វើកិច្ចសហប្រតិបត្តិការជាមួយគ្នា ដូចជាបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង ស្ថានការណ៍នៅអាហ្វហ្គានីស្ថាន និងវិបត្តិអាកាសធាតុ។ លោក Blinken ក៏បានសម្តែងការព្រួយបារម្ភចំពោះសកម្មភាពមួយចំនួនរបស់ចិនដែលអាមេរិកចាត់ទុកថា បានធ្វើឲ្យចុះខ្សោយសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់ ហើយដើរបញ្ច្រាសពីគុណតម្លៃនិងផលប្រយោជន៍របស់អាមេរិក សម្ព័ន្ធមិត្ត និងដៃគូរបស់អាមេរិក រួមទាំងសកម្មភាពដែលបង្កអស្ថិរភាពនៅសមុទ្រ Hoa Tung និងសមុទ្រខាងកើតផងដែរ៕