អធិការបតីអាល្លឺម៉ង់លោកស្រី Angela Merkel |
លោកស្រី Angela Merkel បានមានប្រសាសន៍ថានាបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ EU អាចបើកចំហរអំពីដំណោះស្រាយបច្ចេកទេសសំរាប់បញ្ហាព្រំដែន ជាមួយប្រទេសអៀរឡង់ ដែលកាលពីមុននោះប្រ៊ុសសែលបានអះអាងថាប្រការនេះមិនមែនជាការពិតនោះឡើយ។ កិច្ចព្រមព្រៀង Brexit ត្រូវបានច្រានចោលចំនួន ៣ លើក ដោយសមាជិកសភាអង់គ្លេស ដែលបង្ខំឱ្យនាយករដ្ឋមន្ត្រីអង់គ្លេសលោកស្រី Theresa May ត្រូវពន្យារពេល ២ លើកសំរាប់បញ្ហា Brexit នេះ។ កាលកំណត់ថ្មីៗបំផុត ត្រូវបានដាក់ចេញគឺនៅថ្ងៃទី ៣១ ខែតុលាខាង មុខ។ បទបញ្ញត្តិដែលបង្កឲ្យមានភាពចម្រូងចម្រាសនៅក្នុងកិច្ចព្រមព្រៀងជាបញ្ហាព្រំដែនជាមួយអៀឡង់ឬហៅថា "បទបញ្ញត្តិរបាំង" ដែលជាឧបសគ្គធំបំផុតនៅក្នុងសមាជិកសភាផងដែរ៕