រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានថ្លែងអំណរគុណវៀតណាមចំពោះការជួយសង្គ្រោះក្រុមនាវិកជួបគ្រោះថ្នាក់លើសមុទ្រខាងកើត

Chia sẻ

(VOVWORLD) -  នាថ្ងៃទី ១៨ ខែមិថុនា នៅទីស្នាក់ការអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក ក្នុងពិធីរំលឹកខួបលើកទី២៥ នៃ អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ មានសុពលភាពនោះ   រដ្ឋមន្ត្រីក្រសួងការបរទេសភីលីពីនលោក Teodoro Locsin បានថ្លែងអំណរគុណដល់វៀតណាមចំពោះការជួយសង្គ្រោះក្រុមនាវិកចំនួន ២២ នាក់ ដែលត្រូវបុកលិចលើសមុទ្រខាងកើត។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានថ្លែងអំណរគុណវៀតណាមចំពោះការជួយសង្គ្រោះក្រុមនាវិកជួបគ្រោះថ្នាក់លើសមុទ្រខាងកើត - ảnh 1រដ្ឋមន្ត្រីការបរទេសហ្វីលីពីនបានថ្លែងអំណរគុណវៀតណាមចំពោះការជួយសង្គ្រោះក្រុមនាវិកជួបគ្រោះថ្នាក់លើសមុទ្រខាងកើត

រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Locsin បានលើកឡើងថា ក្រុមនាវិកហ្វីលីពីន ចំនួន ២២នាក់ ត្រូវបាននាវាមួយគ្រឿងរបស់វៀតណាមជួយសង្រ្គោះ។ នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួន អ្នកការទូតហ្វីលីពីនបាននិយាយថា ប្រទេសរបស់លោកជានិច្ចអរគុណវៀតណាមចំពោះទឹកចិត្តសប្បុរសធម៌និងសកម្មភាពពោរពេញទៅដោយលក្ខណៈមនុស្សសាស្ត្រពោលខាងលើ។ ពាក់ព័ន្ធនឹងករណីដែលទូកនេសាទហ្វីលីពីនត្រូវកប៉ាល់ចិនបុកលិចនៅឆ្នេរ Co Rong ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម នាយប់ថ្ងៃទី៩  ខែមិថុនា លោក Locsin បានលើកឡើងថា ករណីនេះមិនត្រឹមតែបង្ហាញពីសារៈសំខាន់ខាងសីលធម៌ប៉ុណ្ណោះទេ ថែមទាំង បង្ហាញពីខាងច្បាប់ទៀតផង ពោលគឺត្រូវតែជួយសង្គ្រោះមនុស្សដែលរងគ្រោះនៅលើសមុទ្រដូចដែលបានចែងក្នុងមាត្រាទី ៣៣ នៃអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រទៀតផង។

ឆ្លៀតពេលនេះ អ្នកការទូតហ្វីលីពីនរូបនេះបានអំពាវនាវដល់សមាជិកអ.ស.បឱ្យត្រូវអនុវត្តន៍នូវអនុសញ្ញាទាំងនេះនៅក្នុងស្ថានភាពជាក់ស្តែង ខណៈពេលជួបប្រទះនឹងមនុស្សកំពុងប្រឈមមុខនឹងសេចក្តីរស់និងការស្លាប់៕

ប្រតិកម្មទៅវិញ