រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសមេគង្គ-ឡានឆាងលើកទី៧

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៤ ខែកក្កដា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (MLC) លើកទី ៧ បានប្រព្រឹត្តទៅនៅទីក្រុង Bagan ប្រទេសមីយ៉ាន់ម៉ា ដោយមានការចូលរួមពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ ចិន និងវៀតណាម។ 
រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសមេគង្គ-ឡានឆាងលើកទី៧ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son ដឹកនាំគណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំ។ (រូបថត៖ TTXVN)
កិច្ចប្រជុំបាន សង្កត់ធ្ងន់លើគោលការណ៍សហប្រតិបត្តិការជាឯកឆន្ទ សមភាព ការពិគ្រោះយោបល់ គ្នាទៅវិញទៅមក ការចែករំលែកផលប្រយោជន៍ ការគោរពធម្មនុញ្ញអង្គការសហប្រជា ជាតិ និងច្បាប់អន្តរជាតិ ក៏ដូចជាអនុលោមតាមបទប្បញ្ញត្តិ និងច្បាប់នៃប្រទេស នីមួយៗ; ព្រមទាំងឯកភាពជំរុញកិច្ចសហប្រតិបត្តិការ MLC ជាដើម។ កិច្ចប្រជុំបាន អនុម័តលើសេចក្តីប្រកាសព័ត៌មានរួម និងសេចក្តីថ្លែងការណ៍រួមចំនួន ៤ ស្តីពីការ បង្កើនកិច្ចសហប្រតិបត្តិការកសិកម្ម ការបង្ការទប់ទល់នឹងគ្រោះមហន្តរាយធម្មជាតិ កិច្ចសហប្រតិបត្តិការផ្នែកគយ និងពាណិជ្ជកម្ម និងការជួបប្រាស្រ័យគ្នារវាងខឿន អរិយធម៌ MLC នានា។ តាមនោះ កិច្ចសហប្រតិបត្តិការ MLC នាពេលខាងមុខនឹង ផ្តោតលើខ្លឹមសារដូចជា៖ ការស្ដារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញ; ការគ្រប់គ្រងគ្រោះ មហន្តរាយធម្មជាតិ ការការពារបរិស្ថាន ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាស ធាតុ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព; ការពង្រឹងសន្តិសុខសុខា ភិបាល; ការជួបប្រាស្រ័យប្រជាជន។
ថ្លែងមតិក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានបញ្ជាក់ពីសារៈសំខាន់ និងការរួមវិភាគទានប្រកបដោយប្រសិទ្ធភាពរបស់វៀត ណាមចំពោះកិច្ចសហប្រតិបត្តិការ MLC ហើយបានស្នើរឡើងវិធានការសំខាន់ៗចំនួន ៤ ក្រុមរួមមាន៖ យកកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ និងការលើក កម្ពស់ភាពធន់នៃសេដ្ឋកិច្ចជាគន្លឹះ បង្កើនកិច្ចសហប្រតិបត្តិការផ្នែកគយ និងជួយ សម្រួលដល់ពាណិជ្ជកម្ម ដើម្បីដោះស្រាយការកកស្ទះទំនិញ ធានាចរាចរទំនិញ និង សេវាកម្ម; ជួយឧបត្ថម្ភប្រទេសសមាជិកក្នុងការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាស ធាតុ និងការផ្លាស់ប្តូរទៅជាគំរូសេដ្ឋកិច្ចបៃតង រួមទាំងការលើកកម្ពស់សមត្ថភាពផលិត កម្ម និងផ្ទុកបម្រុងថាមពលស្អាត ការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ក្នុងការអភិវឌ្ឍកសិកម្ម ឆ្លាតវៃ ការសម្របខ្លួនទៅនឹងអាកាសធាតុ; ជំរុញកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រង និងប្រើប្រាស់ធនធានទឹកប្រកបដោយនិរន្តរភាព ជាពិសេសពន្លឿនការកសាងផែនការ សកម្មភាពសហប្រតិបត្តិការធនធានទឹក MLC ដំណាក់កាល២០២៣-២០២៧; បង្កើន ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនតាមរយៈការស្ដារឡើងវិញ និងពង្រីកសកម្ម ភាពទេសចរណ៍ កិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងកម្មវិធីវប្បធម៌ កីឡា សារព័ត៌មាន ការប្រគល់សិទ្ធិដល់នារីនិងយុវជន៕

ប្រតិកម្មទៅវិញ