រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son៖ ដោះស្រាយជម្លោះ និង​ការខ្វែងគំនិតអន្តរជាតិដោយសន្តិវិធី តាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ

Chia sẻ
(VOVWORLD) - វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកទៅក្នុងសកម្មភាពមនុស្សធម៌ ដំណើរការការទូត កិច្ចសន្ទនាក៏ដូចជាការស្ដារ និងស្ថាបនាឡើងវិញនៅអ៊ុយក្រែន។
រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son៖ ដោះស្រាយជម្លោះ និង​ការខ្វែងគំនិតអន្តរជាតិដោយសន្តិវិធី តាមធម្មនុញ្ញអង្គការសហប្រជាជាតិ និង​ច្បាប់​អន្តរជាតិ - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son (រូបថត៖ ក្រសួងការបរទេសវៀតណាម)

នាយប់ថ្ងៃទី ១៤ មេសា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសបេឡារុស លោក Vladimir Makei ដើម្បីពិភាក្សាអំពីស្ថានភាព ទំនាក់ទំនងទ្វេភាគីក្នុងបរិបទដែលឆ្នាំនេះ វៀតណាម និងបេឡារុសបានរំលឹកខួបលើកទី ៣០ ទិវាបង្កើតទំនាក់ទំនងការទូត (១៩៩២-២០២២)។ រដ្ឋមន្ត្រីទាំងពីររូបបានផ្លាស់ប្តូរយោបល់លើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន។ ទាក់ទិននឹងស្ថានការណ៍នៅអ៊ុយក្រែន លោករដ្ឋមន្ត្រី Bui Thanh Son បានអះអាងពីគោលជំហរឥតងាករេរបស់វៀតណាម ពោលគឺរាល់ជម្លោះ និងការខ្វែងគំនិតអន្តរជាតិចាំបាច់ត្រូវដោះស្រាយដោយសន្តិវិធី គោរពគោលការណ៍ជាមូលដ្ឋាននៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ ជាពិសេសគឺគោរពឯករាជ្យអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសនានា; អំពាវនាវឱ្យភាគីនានាធានាសន្តិសុខ និងសុវត្ថិភាពសម្រាប់ជនស៊ីវិល និងការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ គាំទ្រសកម្មភាពជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងដៃគូអន្តរជាតិសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ដោយជម្លោះនៅអ៊ុយក្រែន។ វៀតណាមត្រៀមខ្លួនជាស្រេចរួមចំណែកទៅក្នុងសកម្មភាពមនុស្សធម៌ ដំណើរការការទូត កិច្ចសន្ទនាក៏ដូចជាការស្ដារ និងស្ថាបនាឡើងវិញនៅអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ