រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ទទួលជួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ២២ សីហា នៅទីក្រុងហាណូយ រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Bui Thanh Son បានទទួលជួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២៥ ខែសីហា។ 
រដ្ឋមន្ត្រីការបរទេសលោក  Bui Thanh Son ទទួលជួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose - ảnh 1រដ្ឋមន្ត្រីក្រសួងការបរទេសលោក Bui Thanh Son ទទួលជួបជាមួយប្រធានព្រឹទ្ធសភាបែលហ្ស៊ិកលោកស្រី Stephanie D'Hose (រូបភាព៖ ក្រសួងការបរទេស)

នៅក្នុងជំនួបនេះ ប្រធានព្រឹទ្ធសភាលោកស្រី Stephanie D'Hose បានសង្កត់ធ្ងន់ថា ប៊ែលហ្សិក តែងតែយកចិត្តទុកដាក់ចំពោះទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយវៀតណាម ព្រមទាំងវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមបន្ទាប់ពីជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជា តួនាទីនិងឋានៈរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ។ ភាគីទាំងពីរបានឯកភាពពង្រឹងការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេស លើបណ្តាញរដ្ឋ រដ្ឋាភិបាល បណ្តាញរដ្ឋសភា និងការជួបប្រាស្រ័យរវាងប្រជាជននិងប្រជាជន។

លោករដ្ឋមន្ត្រី Bui Thanh Son មានបំណងថា ប្រទេសទាំងពីរនឹងប្រើប្រាស់បានល្អនូវឱកាសដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU-វៀតណាម (EVFTA); ស្នើថា បែលហ្ស៊ិក ឆាប់ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគ EU-វៀតណាម (EVIPA) ជំរុញឱ្យគណៈកម្មការអឺរ៉ុប (EC) ដក IUU "កាតលឿង" សម្រាប់ផលិតផលគ្រឿងសមុទ្រវៀតណាមក្នុងពេលឆាប់ៗនេះ។ លោកស្រី Stephanie D'Hose បានលើកឡើងថា សភាសហព័ន្ធបែលហ្ស៊ិកកំពុងចាត់វិធានការយ៉ាងសកម្មក្នុងការផ្តល់សច្ចាប័នលើ EVIPA ក្នុងពេលឆាប់ៗនេះ។ ប្រធានព្រឹទ្ធសភាបែលហ្ស៊ិកបានទទួលស្គាល់ការខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទ IUU; ត្រៀមខ្លួនជាស្រេចដើម្បីគាំទ្រវៀតណាមក្នុងការផ្លាស់ប្តូរថាមពល ការអភិវឌ្ឍកសិកម្ម ឆ្លើយតបទៅនឹងបម្រែបម្រួលអាកាសធាតុ និងជំនះផលវិបាកនៃសារធាតុឌីអុកស៊ីតនៅវៀតណាម។

ភាគីទាំងពីរបានឯកភាពក្នុងការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ នៃ ប្រទេសទាំងពីរ ដើម្បីជំរុញការផ្លាស់ប្តូរប្រជាជន ក៏ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។ បន្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនៅវេទិកាពហុភាគី និងអន្តរជាតិ។ ជាពិសេស ប្រទេសទាំងពីរបានសហការយ៉ាងជិតស្និទ្ធនៅក្រុមប្រឹក្សាសិទ្ធិមនុស្សសម្រាប់អាណត្តិ ២០២៣-២០២៥ ក្នុងស្មារតីនៃការសន្ទនា កិច្ចសហប្រតិបត្តិការ សមភាព និងការគោរពគ្នាទៅវិញទៅមក៕

ប្រតិកម្មទៅវិញ