រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទប្រកាន់លោកខាងលិចផ្សាយព័ត៌មានសំដៅបំភាន់ទិសសាធារណៈមតិ

Chia sẻ
(VOVWORLD) - ក្នុងសន្និសីទកាសែតនាថ្ងៃទី ២ មេសា នៅរដ្ឋធានីម៉ូស្គូ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួន ថា៖ បាននិយាយភូតកុហក់ ប្រឌិតការពិតនិងផ្សាយព័ត៌មានខុសឆ្គងសំដៅបំភាន់ទិសសាធារណៈមតិក្នុងការបំពុលសម្លាប់អតីតចារបុរសរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកនេះ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទប្រកាន់លោកខាងលិចផ្សាយព័ត៌មានសំដៅបំភាន់ទិសសាធារណៈមតិ  - ảnh 1 រដ្ឋមន្ត្រីការបរទេសរុស្ស៊ីចោទប្រកាន់លោកខាងលិចផ្សាយព័ត៌មានសំដៅបំភាន់ទិសសាធារណៈមតិ 

ក្នុងសន្និសីទកាសែតនាថ្ងៃទី ២ មេសា នៅរដ្ឋធានីម៉ូស្គូ រដ្ឋមន្ត្រីការបរទេស រុស្ស៊ី លោក Sergei Lavrov បានចោទប្រកាន់ប្រទេសលោកខាងលិចមួយចំនួន ថា៖ បាននិយាយភូតកុហក់ ប្រឌិតការពិតនិងផ្សាយព័ត៌មានខុសឆ្គងសំដៅបំភាន់ ទិសសាធារណៈមតិក្នុងការបំពុលសម្លាប់អតីតចារបុរសរុស្ស៊ី លោក Sergei Skripal និងកូនស្រីរបស់លោកនេះ។ លោក Sergei Lavrov បានចាត់ទុកថា៖ នាបច្ចុប្បន្ន សាធារណៈមតិនិយាយច្រើនអំពីសង្គ្រាមត្រជាក់ ហើយស្ថានភាព ជាក់ស្តែងកាន់តែអាក្រក់ជាងប្រៀបនឹងសម័យកាលសង្គ្រាមត្រជាក់ ដោយសារ គោលការណ៍មួយចំនួនត្រូវបានព្រងើយកន្ទើយ។ លោក Sergei Lavrov បានសង្កត់ធ្ងន់ថា៖ ប្រសិនបើ ក្រុងឡុងមិនឆ្លើយឲ្យបានបណ្ដាសំណួររបស់ម៉ូស្គូ នៅកិច្ចប្រជុំវិសាមញ្ញនាថ្ងៃទី ៤ មេសា នៃគណៈកម្មាធិការប្រតិបត្តិនៃអង្គការ ហាមឃាត់អាវុធគីមី ប្រការនេះបង្ហាញថា៖ ការបំពុលសម្លាប់លោក Skripal ជាទង្វើរបង្ករឿងហេតុទាំងស្រុង។ លោកក៏បានឲ្យដឹងថែមទៀតថា៖ ភាពតានតឹង រវាងរុស្ស៊ីនិងលោកខាងលិចអូសបន្លាយដល់ពេលណាមិនផ្អែកទៅលើភាគីម៉ូស្គូ ទេ៕

ប្រតិកម្មទៅវិញ