រដ្ឋមន្ត្រីការបរទេសបេឡារុស្ស លោក Vladimir Makei (រូបថត៖ mfa.gov.by) |
មុននោះ នាថ្ងៃទី ២៧ ខែសីហា រដ្ឋមន្រ្តីការបរទេសនៃប្រទេសទាំងពីរក៏បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ ដោយបានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការធ្វើឱ្យសភាពការណ៍នៅបេឡារុស្សមានលក្ខណៈប្រក្រតីឡើងវិញឲ្យបានឆាប់ៗតាមរយៈការសន្ទនាថ្នាក់ជាតិ។
រុស្ស៊ីក៏បានអំពាវនាវឱ្យរដ្ឋាភិបាលបេឡារុស្ស និងភាគីប្រឆាំងរួមគ្នាស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះស្ថានភាពនយោបាយក្នុងស្រុកបច្ចុប្បន្នផងដែរ។ ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ពីទស្សនៈប្រឆាំងជំទាស់របស់ខ្លួនចំពោះការជ្រៀតជ្រែកពីបរទេសចូលទៅក្នុងដំណើរការនយោបាយផ្ទៃក្នុងរបស់បេឡារុស្សដែលទំនងជាបង្កឲ្យមានអស្ថិរភាពផងដែរ៕