រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកនិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីជំលោះនៅ អ៊ុយក្រែន

Chia sẻ
(VOVworld) – ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖
រដ្ឋមន្ត្រីការបរទេសនៃប្រទេស នេះ លោក Sergei Lavrov
 និងសមភាគីអាមេរិក លោក John Kerry បានជួបសន្ទនា
 តាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន ស៊ីរី អ៊ីរ៉ង់ Yemen
 និងលីប៊ី នាថ្ងៃទី ១៥ មិថុនា ។
រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកនិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីជំលោះនៅ អ៊ុយក្រែន - ảnh 1
រដ្ឋមន្ត្រីការបរទេសរបស់អាមេរិកនិងរុស្ស៊ីជួបសន្ទនាតាមទូរស័ព្ទអំពីជំលោះនៅ អ៊ុយក្រែន
(Image: VNA)


(VOVworld) – ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា៖ រដ្ឋមន្ត្រីការបរទេសនៃប្រទេស
នេះ លោក Sergei Lavrov និងសមភាគីអាមេរិក លោក John Kerry បានជួបសន្ទនា តាមទូរស័ព្ទអំពីស្ថានភាពនៅអ៊ុយក្រែន ស៊ីរី អ៊ីរ៉ង់ Yemen និងលីប៊ី នាថ្ងៃទី ១៥ មិថុនា ។ ក្នុងជំនួបសន្ទនានេះ ថ្នាក់ដឹកនាំទាំង ២ រូបបានសង្កត់ធ្ងន់ថា៖ ភាគីទាក់ទិននានានៅ អ៊ុយក្រែនត្រូវប្រតិបតិ្តតាមកិច្ចព្រមព្រៀងទីក្រុង Minsk ហើយអះអាងនូវការគាំទ្រ
រៀបចំ កិច្ចប្រជុំនៃអនុគណៈកម្មាធិការទទួលបន្ទុកបញ្ហានៅអ៊ុយក្រែននៅទីក្រុង
Minsk របស់បេឡារុស ក្នុងនោះ មានការរៀបចំការសន្ទនាជាផ្ទាល់រវាងរដ្ឋអំណាច Kiev ជាមួយកំលាំងប្រឆាំងរដ្ឋាភិបាលនៅភាគខាងកើតប្រទេសនេះ។ ក្នុងពេលនោះ គណៈកម្មាធិការឃ្លាំមើលពិសេស (SMM) ចំណុះអង្គការសន្តិសុខនិងសហប្រតិបត្តិ ការអឺរ៉ុបបានឲ្យដឹងថា៖ ការប៉ះទង្គិចបានផ្ទុះឡើងវិញនៅតំបន់ Donetsk ភាគខាងកើត
អ៊ុយក្រែន៕

ប្រតិកម្មទៅវិញ