អនុរដ្ឋមន្ត្រីការបរទេសអាមេរិក (AP) |
(VOVworld)_នាថ្ងៃទី ៤ ឧសភា រដ្ឋមន្ត្រីការបរទេសអាស៊ានទាំង១០ និងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Rex Tillerson មានជំនួបប្រជុំរួមនៅទីក្រុង
វ៉ាស៊ីនតោនឌីស៊ី៕ ជំនួបនេះបានប្រព្រឹតិ្តទៅក្នុងបំណងបង្កើតទំនាក់ទំនងរវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន នឹងរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Donald Trump។ បញ្ហាសំខាន់ៗដែលបានពិភាក្សារវាងភាគីទាំងពីររួមមានដូចជា៖ ពាណិជ្ជកម្ម ជម្លោះនៅសមុទ្រខាងកើត ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្ម។
អាមេរិក និងបណ្ដាប្រទេសជាសមាជិកអាស៊ានបានចាប់ផ្ដើមមានជំនួបកំពូលតាំងពីរដ្ឋាភិបាលរបស់ប្រធានាធិបតីលោក Barack Obamaមកមម៉្លេះ ។ ជំនួបកំពូលលើកដំបូងរវាងភាគីទាំងពីរបានប្រារព្ធឡើងនៅអាមេរិក នាខេកុម្ភៈ ឆ្នាំ ២០១៦។ សេចក្តីថ្លែងការណ៍រួមនៃភាគីទាំងពីរនៅពេលនេះបានអះអាងនូវគោលការណ៍ សហប្រតិបត្តិការជាសារវ័ន្តដែលរួមមានដូចជា៖ គោរពសេរីភាពនាវាចរណ៍ រក្សាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនិងស្មើគ្នា ចែករំលែកដំណោះស្រាយក្នុងបញ្ហាប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងបម្រែបម្រួលអាកាសធាតុ ៕