នៅក្នុងសេចក្តីប្រកាសរួមមួយបន្ទាប់ពីកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសនៃប្រទេសអារ៉ាប់ទាំង៥បានអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ និងទូលំទូលាយ និងការបើកច្រកព្រំដែនទាំងអស់រវាងអ៊ីស្រាអែល និងតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញសង្គ្រោះ។ ក្រុមរដ្ឋមន្ត្រីការបរទេសក៏បានរំលឹកឡើងវិញនូវការប្រឆាំង ចំពោះផែនការណាមួយក្នុងការជម្លៀសប្រជាជនប៉ាឡេស្ទីនចេញពីទឹកដីរបស់ពួកគេ។ ទស្សនៈនេះត្រូវបាននាំចេញក្នុងបរិបទដែលអ៊ីស្រាអែលគ្រោងនឹងធ្វើការវាយប្រហារទ្រង់ទ្រាយធំទៅលើទីក្រុង Rafah ភាគខាងត្បូងនៃតំបន់ហ្គាហ្សាស្ទ្រីប ដែលមានប្រជាជនប៉ាឡេស្ទីនប្រហែល ១,៥ លាននាក់កំពុងរស់នៅ៕