|
លោក Nguyen Tan Dung និងលោក Jose Enrique Catillo (TTXVN) |
(VOV)_នាថ្ងៃទី ២៨ តុលា នៅរដ្ឋធានីហាណូយ នាយករដ្ឋមន្ត្រីវៀតណាម
លោក Nguyen Tan Dung បានអញ្ជើញទទួលជួបសន្ទនា រដ្ឋមន្ត្រីការបរទេសនិង
សាសនាកូស្តារីកា Jose Enrique Catillo ដែលកំពុងមកបំពេញទស្សនកិច្ចនៅវៀត
ណាម។ នាយករដ្ឋមន្ត្រី Nguyen Tan Dung បានវាយតំលៃខ្ពស់លទ្ធផលនៃជំនួប
សន្ទនា រវាងរដ្ឋមន្ត្រី Jose Enrique Catillo និង រដ្ឋមន្ត្រីការបរទេសវៀតណាម លោក
Pham Binh Minh និងជឿជាក់ថា៖ ដំណើរទស្សនកិច្ចលើកនេះនឹងរួមចំណែកដ៏សែន
សំខាន់ ក្នុងការជំរុញទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង
ពីរ។ នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានសម្ដែងគោលបំណងថា៖ កូស្តារីកា
នឹងធ្វើជាស្ពានតភ្ជាប់ ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាងវៀតណាមនិងបណ្ដាប្រទេសអាមេរិកឡាទិន៕