រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការផ្លាស់ប្តូរចំពោះប្រព័ន្ធបោះឆ្នោតនៅហុងកុង (ចិន)

Chia sẻ
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិក G7 កាលពីថ្ងៃទី ១២ ខែមីនា បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតនៅហុងកុង (ចិន) ។
រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រទេស G7 ចេញសេចក្តីថ្លែងការណ៍រួមស្តីពីការផ្លាស់ប្តូរចំពោះប្រព័ន្ធបោះឆ្នោតនៅហុងកុង (ចិន)  - ảnh 1ទង់ជាតិហុងកុង (ចិន) (រូបថត៖ BBC)

រដ្ឋមន្រ្តីការបរទេសកាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក និងអ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុក គោលនយោបាយការបរទេស និងសន្តិសុខ បានសំដែងការព្រួយបារម្ភយ៉ាងជ្រាលជ្រៅអំពីការសម្រេចចិត្តរបស់មជ្ឈដ្ឋានមន្រ្តីចិន ដែលធ្វើឱ្យរិចរិលដល់កត្តាប្រជាធិបតេយ្យនៃប្រព័ន្ធបោះឆ្នោតនៅហុងកុង។

សេចក្តីថ្លែងការណ៍នេះបានបញ្ជាក់ច្បាស់ថា រាល់ការផ្លាស់ប្តូរដែលបានអនុម័តដោយរដ្ឋសភាចិន រួមជាមួយនឹងការចាប់ខ្លួនសកម្មជន និងអ្នកនយោបាយ បានរារាំងសិទ្ធិស្វ័យភាពរបស់ហុងកុង ដោយឈរលើមូលដ្ឋាននៃគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ផងដែរ៕

ប្រតិកម្មទៅវិញ