រដ្ឋមន្ត្រីការបរទេសលោក Toshimitsu Motegi នឹងអញ្ជើញទៅកាន់ប្រទេសអ៊ីរ៉ង់និងអ៊ីស្រាអែល ដើម្បីបញ្ជាក់ពីការប្ដេជ្ញាចិត្តស្ថាបនាទំនុកចិត្តរវាងជប៉ុននិងរដ្ឋាបាលថ្មីនៃប្រទេសមជ្ឈឹមបូព៌ាទាំងពីរនេះ។ ទីកន្លែងបង្អង់ដំណើរបន្តរបស់លោក Motegi គឺ អេហ្ស៊ីប ហ្សកដានី ប៉ាឡេស្ទីន ទួរគី និងកាតា។ ដើមឡើយ លោក Motegi គ្រោងនឹងទៅទស្សនាទាំងអ៊ីរ៉ាក់ផងដែរ ក៏ប៉ុន្តែមិនអាចទៅរួចទេ ដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ១៩៕