រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក

Chia sẻ

(VOVWORLD) - នាពេលខាងមុខ ទីភ្នាក់ងារ USAID នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការ ជួយវៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ឆ្លើយតបទៅនឹងជំងឺឆ្លង។

រដ្ឋមន្ត្រីការបរទេស លោក Bui Thanh Son ទទួលជួបអគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក - ảnh 1រដ្ឋមន្ត្រីការបរទេស Bui Thanh Son អញ្ជើញទទួលជួបលោកស្រី Samantha Power អគ្គនាយកទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) (ប្រភព៖ កាសែតអន្តរជាតិ)

នារសៀលថ្ងៃ ទី ១០ មីនា នៅទីក្រុងហាណូយ ក្នុងជំនួបជាមួយលោកស្រី Samantha Power អគ្គនាយកនៃទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសហរដ្ឋអាមេរិក (USAID) ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son បានសម្តែងនូវអំណរគុណចំពោះ ការសម្របសម្រួលប្រកបដោយប្រសិទ្ធភាពរវាង USAID ក៏ដូចជារូបលោកស្រី Samantha Power ផ្ទាល់ ជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនានារបស់វៀតណាម រួមទាំងក្រសួងការបរទេស លោករដ្ឋមន្ត្រីការបរទេសបានសម្តែងនូវក្តីរីករាយចំពោះការអភិវឌ្ឍដ៏រឹងមាំនៃទំនាក់ទំនងវៀតណាម - សហរដ្ឋអាមេរិក ដែលក្នុងនោះ USAID រួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់វៀតណាម តាមរយៈគម្រោងជំនួយអភិវឌ្ឍន៍លើវិស័យដូចជា៖ ជំនះផលវិបាកនៃសង្គ្រាម ការថែទាំសុខភាព និងការអប់រំ លើកកំពស់សមត្ថភាពអភិបាលកិច្ចសម្រាប់មូលដ្ឋាន និងអាជីវកម្ម។  គម្រោងដែលអនុវត្តដោយ USAID នៅវៀតណាមបង្ហាញយ៉ាងរស់រវើកនូវការអភិវឌ្ឍប្រកបដោយប្រសិទ្ធភាព និងសំខាន់នៃភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម-អាមេរិក។

លោកស្រី Samantha Power បានឲ្យដឹងថា លោកស្រីបានទៅទស្សនាដោយផ្ទាល់ និងបានឃើញលទ្ធផលនៃគម្រោងដែលកំពុងដំណើរការរបស់ USAID រួមទាំងការចូលរួមក្នុងពិធីប្រគល់ដីទទួលថ្នាំ dioxin  នៅតំបន់ភាគខាងលិច-ខាងត្បូងព្រលានយន្តហោះ Bien Hoa កាលពីថ្ងៃទី ៧ មិនាកន្លងទៅ។ នាពេលខាងមុខ ទីភ្នាក់ងារ USAID នឹងបន្តផ្តោតការយកចិត្តទុកដាក់លើការ ជួយវៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយចីរភាព ការអភិវឌ្ឍធនធានមនុស្ស និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្ត្រ ឆ្លើយតបទៅនឹងជំងឺឆ្លង៕

ប្រតិកម្មទៅវិញ