![រដ្ឋមន្ត្រីការបរទេស Paolo Gentiloni ត្រូវបានកំណត់ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់អ៊ីតាលី - ảnh 1](https://photo-cms-vovworld.zadn.vn/w500/uploaded/vovworld/cqjwqkrwq/2016_12_12/ngoai truong paolo duoc chi dinh lam ttg lam thoi italya.jpg) |
រដ្ឋមន្ត្រីការបរទេស Paolo Gentiloni ត្រូវបានកំណត់ធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរបស់អ៊ីតាលី (VNA) |
(VOVworld) – នាថ្ងៃទី ១១ ធ្នូ ប្រធានាធិបតីអ៊ីតាលី លោក Sergio Mattarella
បានជ្រើសតាំងរដ្ឋមន្ត្រីការបរទេស លោក Paolo Gentiloni ធ្វើជានាយករដ្ឋមន្ត្រី
បណ្តោះអាសន្ននៃប្រទេសនេះ ជំនួសឲ្យ លោក Matteo Renzi ដែលទើបនឹងលា
លែងពីដំណែងនាថ្ងៃទី ៧ ធ្នូ កន្លងទៅ បន្ទាប់ពីការបរាជ័យក្នុងការបោះប្រជា
មតិ ស្តីពីការកែទម្រង់រដ្ឋធម្មនុញ្ញ។ បន្ទាប់ពីទទួលដំណែងថ្មីជាផ្លូវការ លោក
Paolo Gentiloni នឹងចាប់ផ្តើមការពិគ្រោះយោបល់ជាមួយបណ្ដាគណៈបក្ស
នយោបាយ សំដៅបង្កើតរដ្ឋាភិបាលជាបន្តសំរាប់អ៊ីតាលីក្នុងកាលៈទេសៈ
សន្និសីទកំពូល សហភាពអឺរ៉ុបគ្រោងនឹងរៀបចំឡើងនាថ្ងៃទី ១៥ ធ្នូខាងមុខ។
ក្នុងករណី លោក Paolo Gentiloni នៅតែមិនអាចបំផុសការគាំទ្រពីគណៈ
បក្សទាំងឡាយដើម្បីបង្កើតឡើងរដ្ឋាភិបាលថ្មីមួយ នោះគឺប្រធានាធិបតី
Sergio Mattarella ត្រូវកំណត់មុខសញ្ញាដទៃទៀត៕