រដ្ឋមន្ត្រី លោក Tran Tuan Anh ក្នុងជំនួបជាមួយភាគីជប៉ុន |
ក្នុងជំនួបទ្វេភាគីជាមួយរដ្ឋមន្ត្រីគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជប៉ុន លោក Toshimitsu Motegi រដ្ឋមន្ត្រីលោក Tran Tuan Anh បានសង្កត់ធ្ងន់ថា វៀត ណាមវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ជប៉ុន ជាពិសេសគឺរបស់រដ្ឋមន្ត្រីលោក Motegi ក្នុងដំណើរការជម្រុញនិងចរចាសំដៅទទួលឲ្យបាន CPTPP នេះ។ វៀតណាម បានអះអាងនូវការប្តេជ្ញារួមជាមួយប្រទេសជប៉ុននិងប្រទេសហត្ថលេខីនានានាំកិច្ចព្រម ព្រៀងនេះទៅអនុវត្តន៍យ៉ាងឆាប់ៗ។ វៀតណាមបានស្នើឲ្យជប៉ុន អនុវត្តឆាប់រហ័សនូវ សកម្មភាពជួយឧបត្ថម្ភបច្ចេកទេសចាំបាច់ ដើម្បីជួយវៀតណាមអនុវត្តត្រឹមត្រូវនិង ពេញលេញរាល់កិច្ចសន្យាដែលបានចែងក្នុង CPTPP ផងដែរ។
រីឯក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសឈីលី Healdo Munos លោក Tran Tuan Anh បានអះអាងថា វៀតណាមអបអរសាទរនិងវាយតម្លៃខ្ពស់ចំពោះការដែលឈីលី ទទួលរៀបចំពិធីចុះហត្ថលេខាលើ CPTPP។ ការបញ្ចប់កិច្ចចរចានិងចុះហត្ថលេខាលើ កិច្ចព្រមព្រៀងនេះជាព្រឹត្តិការណ៍សំខាន់សម្រាប់ដំណើរការសេរីភាវូបនីយកម្មពាណិជ្ជកម្មក្នុងតំបន់និងសកលលោកទាំងមូលជាពិសេសក្នុងស្ថានភាពជាក់ស្តែង។
ក្នុងជំនួបជាមួយរដ្ឋមន្ត្រីសេដ្ឋកិច្ចម៉ិកស៊ិក Ildefonso Guajardo ភាគីទាំងពីរបាន អនុវត្តការផ្លាស់ប្តូរលិខិតទ្វេភាគីដែលរដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាក្នុងក្របខ័ណ្ឌនៃកិច្ចចរចា CPTPP។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាលើខ្លឹមសាមួយចំនួន សំដៅត្រៀមរៀបចំសម្រាប់ការអនុម័តនិងប្រតិបត្តិ CPTPP នាពេលខាងមុខ៕