|
រដ្ឋមន្ត្រី Tran Dai Quang បានចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា (baotintuc.vn) |
Vovworld-នាថ្ងៃទី១វិច្ឆិកា ក្នុងក្របខ័ណ្ឌដំណើរបំពេញទស្សនកិច្ចនៅឥណ្ឌា រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមលោក Tran Dai Quang បានជួបចរចារជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ដាលោក Sushilkumar Shinde។ នៅការចរចារ
លោក Sushilkumar Shinde បានអះអាងថា វៀតណាមដើរតួនាទីស្នូលក្នុងគោលនយោបាយឆ្ពោះទៅខាងកើតរបស់ឥណ្ឌា សន្យានឹងខំប្រឹងប្រែងធ្វើអស់ពីកំលាំងកាយចិត្តដើម្បីបង្កើននិងបើកទូលាយទំនាក់ទំនងដៃគូរយុទ្ធសាស្ត្រជាមួយវៀត
ណាមក្នុងវិស័យកសាងហេដ្ឋានរចនាសម្ព័ន្ធ បច្ចេកវិទ្យាព័ត៌មានការទូតប្រជាជន
ជាដើម។ ក្នុងឱកាសនេះដែរ រដ្ឋមន្ត្រីទាំងពីររូបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទ្វេភាគីអំពីការប័ត្យាប័ន។ នេះជាឯកសារកត្តិយុតសំខាន់បង្កលក្ខណៈសំរាប់ស្ថាប័នអនុវត្តច្បាប់នៃប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពក្នុងការតស៊ូបង្កប្រឆាំងបទល្មើស ធានាសន្តិសុខសណ្ដាប់ធ្នាប់របស់
ប្រទេសនីមួយៗ រួមចំណែកការពារសន្តិភាពស្ថិរភាពនិងផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ៕