រដ្ឋាភិបាលអ៊ុយក្រែនអនុម័តលើកម្មវិធីសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពគយ

Chia sẻ
(VOVworld) – នាថ្ងៃទី ១៥ មករា រដ្ឋាភិបាលអ៊ុយក្រែន
បានអនុម័តលើកម្មវិធី សហប្រតិបត្តិការជាមួយបណ្តា
ប្រទេសជាសមាជិកនៃសម្ព័ន្ធភាពគយ (រួមមាន រុស្ស៊ី
Kazakhstan និងបែឡារុស្ស) ដំណាក់កាលដល់ឆ្នាំ ២០២០ 
រដ្ឋាភិបាលអ៊ុយក្រែនអនុម័តលើកម្មវិធីសហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពគយ - ảnh 1
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន លោក  Igor Prasolov (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៥ មករា រដ្ឋាភិបាលអ៊ុយក្រែនបានអនុម័តលើកម្មវិធី សហប្រតិបត្តិការជាមួយបណ្តាប្រទេសជាសមាជិកនៃសម្ព័ន្ធភាពគយ (រួមមាន
 រុស្ស៊ី Kazakhstan និងបែឡារុស្ស) ដំណាក់កាលដល់ឆ្នាំ ២០២០ ដោយមិនអើពើ ដល់រលកបាតុកម្មគាំទ្រគោលមាគ៌ារសមាហរណកម្មអឺរ៉ុបនៃភាគីប្រឆាំង ដែល
បានប្រព្រឹត្តទៅក្នុងរយៈពេល ២ ខែ កន្លងមកនៅរដ្ឋធានី Kiev។ អត្ថាធិប្បាយអំពី
សេចក្តីសម្រេចពោលខាងលើ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន លោក​ Igor
Prasolov បានឲ្យដឹងថា៖ អ៊ុយក្រែនសង្ឃឹមថា កម្មវិធីនេះនឹងបង្កើនតំលៃប្រាក់
ពាណិជ្ជកម្មទ្វេភាគីឡើង ១០% - ១៥% បន្តបើកទូលាយផលិតកម្មនៃ បណ្តា
អង្គភាពអាជីវកម្មដែលមានទុនវិនិយោគនៃភាគីទាំង ២៕


ប្រតិកម្មទៅវិញ