ទីស្នាក់ការកណ្តាលរដ្ឋសភានៃសហរដ្ឋអាមេរិក នៅទីក្រុងវ៉ាស៊ីនតោន។ រូបថត៖Reuters |
ការចរចាលើកិច្ចព្រមព្រៀងដើម្បីទប់ស្កាត់ហានិភ័យនៃការបិទទ្វាររដ្ឋាភិបាលនៅចុងសប្តាហ៍នេះ រវាងគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋនៅតែមានភាពជាប់គាំង។ នៅសប្តាហ៍នេះ លោក McCarthy បានស្វែងរកការដាក់សម្ពាធលើលោកប្រធានាធិបតី លោក Joe Biden នៅពេលដែលសភាទាំងពីរមានទិសដៅផ្ទុយគ្នា នៅក្នុងយុទ្ធសាស្រ្តទប់ស្កាត់ការបិទទ្វាររដ្ឋាភិបាល។ មុននោះ ព្រឹទ្ធសភាអាមេរិកបានអនុម័តលើច្បាប់មួយដើម្បីពន្យារពេលការបិទទ្វាររដ្ឋាភិបាលនៅថ្ងៃទី ១៧ ខែវិច្ឆិកា ខណៈដែលរក្សាមូលនិធិនៅកម្រិតបច្ចុប្បន្នជាបណ្តោះអាសន្ន ដើម្បីមានពេលវេលាបន្ថែមទៀតសម្រាប់ការចរចានិងផ្តល់ជំនួយរាប់ពាន់លានដុល្លារដល់អ៊ុយក្រែន និងការជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ សមាជិកសភានៃគណៈបក្សសាធារណៈរដ្ឋជាច្រើននៅក្នុងសភាតំណាងរាស្រ្តបានចាត់ទុកថា សេចក្តីព្រាងច្បាប់នេះលែងមានអត្ថន័យទៀតហើយ ដោយសារតែសភាជាន់ទាបកំពុងដាក់ចេញនូវវិធានការបណ្តោះអាសន្ន ដែលរួមបញ្ចូលវិក័យប័ត្រព្រំដែន និងការកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលយ៉ាងខ្លាំង។
តាមការគ្រោងទុក ប្រភពមូលនិធិរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងអស់នៅថ្ងៃទី ៣០ ខែកញ្ញា រាល់វិក័យប័ត្រផ្តល់ថវិកាសម្រាប់រដ្ឋាភិបាលត្រូវមានការអនុម័តដោយសភាទាំងពីរនិងប្រធានាធិបតី លោក Joe Biden ផ្តល់សច្ចាប័ន៕