|
រដ្ឋាភិបាលស៊ីរីប្រកាសត្រៀមខ្លូនជាស្រេចបន្តដំណើរការចរចារសន្តិភាព (VNA) |
(VOVworld) – រដ្ឋាភិបាលស៊ីរីបានប្រកាសត្រៀមខ្លួនជាស្រេចបន្តដំណើការចរចារ
សន្តិភាពជាមួយភាគីប្រឆាំង។ ទីភ្នាក់ងារសារព័ត៌មានជាតិរបស់ស៊ីរី SANA
បានដក ស្រង់សេចក្តីប្រកាសនៃក្រសួងការបរទេសស៊ីរី នាថ្ងៃទី ២៤ កក្កដា
បានឲ្យដឹងថា៖ ប្រទេសនេះត្រៀមខ្លួនជាស្រេចបន្តដំណើរការចរចារសន្តិភាព
សំដៅដោះស្រាយវិបត្តិ នៅស៊ីរីដោយគ្មានលក្ខ័ណ្ឌបុព្វបទណាមួយឡើយ។
សេចក្តីប្រកាសពោលខាងលើបាន អះអាងជាថ្មីម្តងទៀតនូវគោលបំណង
ទទួលបានដំណោះស្រាយនយោបាយមួយដែល ឆ្លើយតបនឹងបំណងប្រាថ្នា
របស់ប្រជាពលរដ្ឋស៊ីរីហើយទទួលបានការគាំទ្ររបស់ អ.ស.ប. ក៏ដូចជា
សហគមន៍អន្តរជាតិ៕