រដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងបានឯកភាពបន្តការចរចាលើរដ្ឋធម្មនុញ្ញ

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូជាប្រចាំខែ ស្តីពីស្ថានភាពនៅប្រទេសស៊ីរី។
រដ្ឋាភិបាលស៊ីរី និងភាគីប្រឆាំងបានឯកភាពបន្តការចរចាលើរដ្ឋធម្មនុញ្ញ - ảnh 1 នាថ្ងៃទី ២៥ ខែវិច្ឆិកា ក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិបានបើកសម័យប្រជុំតាមប្រព័ន្ធវីដេអូជាប្រចាំខែ ស្តីពីស្ថានភាពនៅប្រទេសស៊ីរី

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអបអរសាទរចំពោះការដែលភាគីនានាបានបន្តឯកភាពចរចារគ្នានៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិ ការធម្មនុញ្ញ ព្រមទាំងជំរុញការរក្សាការធ្វើកិច្ចសន្ទនាដោយមានលក្ខណៈស្ថាបនាសំដៅស្វែងរកដំណោះស្រាយមួយក្នុងរយៈពេលវែងចំពោះស្ថានភាពនៅស៊ីរី។

ទាក់ទងនឹងស្ថានភាពមនុស្សធម៌ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានមានប្រសាសន៍ថា ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់ពិសេសក្នុងការដោះស្រាយនូវតម្រូវការជាបន្ទាន់ចំនួន ៣ ក្នុងនោះមានការកសាងសមត្ថភាព ដើម្បីឆ្លើយតបទៅនឹងការវិវត្តដ៏ស្មុគស្មាញនៃជំងឺកូវីដ១៩  ផ្តោតអារម្មណ៍លើការដោះស្រាយបញ្ហាប្រឈមអំពីសន្តិសុខស្បៀងអាហារ ព្រមទាំងត្រៀមខ្លួនជាស្រេចរៀបចំ តម្រូវការមនុស្សធម៌ ដែលកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងរដូវរងារខាងមុខនេះផងដែរ៕

ប្រតិកម្មទៅវិញ