រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែ

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែឧសភា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំជា ប្រចាំខែរបស់រដ្ឋាភិបាល។
រដ្ឋាភិបាលវៀតណាមរៀបចំកិច្ចប្រជុំជាប្រចាំខែ - ảnh 1 នាយករដ្ឋមន្រ្តី វៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាប្រធានកិច្ចប្រជុំជា ប្រចាំខែរបស់រដ្ឋាភិបាល (រូបថត៖ chinhphu.vn)

ថ្លែងនៅទីនេះ លោកនាយករដ្ឋមន្រ្តីបានជម្រាបថា បណ្ដាសមាជិកសភាបានវាយតម្លៃយ៉ាងសកម្មចំពោះការអនុវត្តភារកិច្ចសេដ្ឋកិច្ចសង្គមឆ្នាំ២០១៨និងចាប់ពីដើមឆ្នាំ២០១៩មក ក្រោមការដឹកនាំនិងប្រតិបត្តិរបស់ រដ្ឋាភិបាល។ ប៉ុន្តែ លោកនាយករដ្ឋមន្រ្តីបានចាត់ទុកថា៖

        “តាមរយៈការពិភាក្សា បណ្ដាសមាជិកសភាបានលើកឡើងនូវបញ្ហាស្ដីពី ការអភិវឌ្ឍដោយចីរភាពនៅវៀតណាម ដែលក្នុងនោះវិស័យសេដ្ឋកិច្ចនិងវិស័យ វប្បធម៌ត្រូវមានភាពសុខដុម។ យើងបាននិយាយអំពីបញ្ហានេះតាំងពីយូរណាស់ មកហើយ ប៉ុន្តែក្នុងសម័យប្រជុំរដ្ឋសភាលើកនេះបានសរអោយឃើញថា យើង ត្រូវផ្ដោតទៅលើវិស័យវប្បធម៌ជាច្រើនថែមទៀត។ ប្រសិនបើត្រឹមតែផ្ដោតទៅលើ វិស័យសេដ្ឋកិច្ចឯណោះ គឺនឹងមានថ្ងៃមួយដែលសេដ្ឋកិច្ចរងការជាប់គាំងដោយ សារតែផលប៉ះពាល់នៃវប្បធម៌។ នោះគឺបញ្ហាសីលធម៌ បរិស្ថានរស់នៅ និងទំនាក់ ទំនងសង្គមផ្សេងៗ”។

        នាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc បានអោយដឹងថា បណ្ដាអង្គការ អន្តរជាតិនៅតែដាក់វៀតណាមចូលក្នុងក្រុម “ភ្លឺបំផុត” ក្នុងចំណោមប្រទេសកំពុង អភិវឌ្ឍនានា។ ក្នុងនោះ ធនាគារ Standard Chartered ព្យាករណ៍ថា វៀតណាម ស្ថិតនៅក្នុងក្រុមខឿនសេដ្ឋកិច្ចចំនួន៧ ដែលមានកំណើនសេដ្ឋកិច្ច៧%ដល់ឆ្នាំ ២០៣០។ អង្គការរៀបចំណាត់ថ្នាក់ឥណទានអន្តរជាតិ Fitch ក៏បានលើក យថាទស្សន៍សេដ្ឋកិច្ចវៀតណាមពីកម្រិត “ស្ថិរភាព” ឡើងទៅ “សកម្ម”។

        ដើម្បីដោះស្រាយភារកិច្ចនាខែមិថុនាក៏ដូចរយៈពេលនៅសេសសល់ក្នុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្រ្តីបានសំណូមពរអោយក្រសួងនិងស្ថាប័នទាំងអស់ ត្រូវវាយតម្លៃអោយបានត្រឹមត្រូវចំពោះស្ថានភាពនៅក្នុងនិងក្រៅប្រទេស។ ទន្ទឹម នឹងនោះគឺបន្តផ្ដោតទៅលើវិស័យវិទ្យាសាស្ត្របច្ចេកទេស ការផ្លាស់ប្ដូរថ្មី និងការ ច្នៃប្រឌិត ផងដែរ៕

ប្រតិកម្មទៅវិញ