|
រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក Nguyen Van Nen (TTXVN) |
(VOV)_នៅក្នុងសន្និសីទកាសែតសាមញ្ញរបស់រដ្ឋាភិបាលវៀតណាមនារសៀល ថ្ងៃទី ៣១ កក្កដា រដ្ឋមន្ត្រី និងជាប្រធានខុទ្ទកាល័យរដ្ឋាភិបាលវៀតណាម លោក
Nguyen Van Nen បានធ្វើការបូកសរុបឡើងវិញនូវបណ្ដាលទ្ធផលសំខាន់ៗក្នុង ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ក្នុងខែកក្កដា និង៧ខែដើមឆ្នាំ ២០១៤។ ទន្ទឹមនឹង នោះ លោកបានអះអាងថា៖រដ្ឋាភិបាលនឹងប្រមូលផ្តុំបញ្ជាណែនាំបង្កលក្ខណះដើម្បីនាំ
មកនូវប្រសិទ្ធិ ភាពជាក់ស្ដែងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម នាប៉ុន្មានខែចុងឆ្នាំ
២០១៤នេះ។ តាមនោះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានស្នើថា៖ចាប់ពីខែសីហានេះ
តទៅ គ្រប់ក្រសួង ស្ថាប័ន តំបន់ត្រូវប្រមូលផ្តុំជំនះពុះពារលើការលំបាក ជំរុញ
ផលិតកម្ម ប្រមូលផ្តុំដោះស្រាយការលំបាកសំរាប់អង្គភាពអាជីវកម្ម…។ល។
ក៏ក្នុងសន្និសីទកាសែតនេះដែរ រដ្ឋមន្ត្រី Nguyen Van Nen បានឆ្លើយសំនួរមួយ
ចំនួនអំពីបញ្ហាផ្សេងៗដែល ទទួលបានការយកចិត្តទុកដាក់ជាច្រើនរបស់សាធារណៈ
មតិ ។ ជាក់ស្ដែងគឺស្ថានភាពសុវត្ថិភាពអាកាសចរនាបច្ចុប្បន្ន បន្ទាប់ពីបណ្ដាគ្រោះ
ថ្នាក់កើតមាន ឡើងជាបន្តបន្ទាប់លើពិភពលោក រដ្ឋមន្ត្រីបានអោយដឹងថា៖ នាពេល
កន្លងទៅ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានមានកិច្ចប្រជុំ និងនាំចេញ បណ្ដាការបញ្ជាណែនាំចំពោះក្រសួងគមនគមន៍ ដឹកជញ្ជូន ដើម្បីធានាសុវត្ថិភាព
អាកាសចរណ៍។ ចំពោះបញ្ហាពលករវៀតណាម នៅលីប៊ី រដ្ឋមន្ត្រី Nguyen Van Nen បានអោយដឹងថា៖ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលបានបញ្ជាណែនាំត្រូវធានាសុវត្ថិភាព
ជាដាច់ខាតចំពោះពលករ និងបង្កើតខ្សែរទូរស័ព្ទ Hotline ទៅលីប៊ី ២៤/២៤ ម៉ោង
ដើម្បីប្រតិកម្មជាបន្ទាន់ ចំពោះគ្រប់ករណីដែលកើតមានឡើងដោយយថាហេតុ៕