ទិដ្ឋភាពនៃសន្និសីទកាសែតរដ្ឋាភិបាលប្រចាំខែតុលា |
លោក Luong Tam Quang បានបកស្រាយបន្ថែមថា៖ “យើងខ្ញុំសូមបញ្ជាក់ ច្បាប់នេះគឺសមស្របទៅនឹងលទ្ធភាពរបស់សហគ្រាស ហើយ Google ក៏បានបើកការិយា ល័យតំណាងចំនួន៧០កន្លែង ហើយក្រុមហ៊ុន Facebook ក៏បានបើកការិយាល័យតំណាងនៅទូទាំងពិភពលោកចំនួន៨០ កន្លែងផងដែរ។ នៅតំបន់អាស៊ីអាគ្នេយ៍នេះ Google និង Facebook បានបើក ការិយាល័យតំណាងនៅប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ហើយស្របតាមប្រព័ន្ធច្បាប់ក្នុងស្រុក ដែលក្នុងនោះមានច្បាប់ពាណិជ្ជកម្ម ឆ្នាំ ២០០៥ ឯកសារ ណែនាំការប្រតិបត្តិនិងកំណត់ការពន្លឿនពាណិជ្ជកម្មបរទេសដែលត្រូវបើក ការិយាល័យតំណាងនៅវៀតណាមផងដែរ”។
រដ្ឋមន្ត្រី ប្រធានខុទ្ទកាល័យរដ្ឋាភិបាល លោក Mai Tien Dung បានឱ្យដឹងថា៖ ការអនុម័តច្បាប់សន្តិសុខបណ្តាញអ៊ិនធឺណិតគឺមានសារៈសំខាន់ណាស់ រដ្ឋសភាបានអនុម័តហើយរដ្ឋាភិបាលបានចេញសេចក្តីណែនាំការអនុវត្តលម្អិត ដែលមានសុពលភាព ចាប់ពីថ្ងៃទី ១ ខែមករាឆ្នាំ ២០១៩ខាងមុខ៕