រដ្ឋាភិបាលវៀតណាមចេញចំណាយថវិកាជាមុនដើម្បីបញ្ជូនសាកសពជនរងគ្រោះចំនួន ៣៩ នាក់ដែលបានស្លាប់នៅក្នុងប្រទេសអង់គ្លេសឲ្យធ្វើមាតុភូមិនិវត្តន៍

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមនឹងចេញចំណាយថវិកាជាមុនដើម្បីធានាដល់ការ       បញ្ជូលវិលត្រឡប់ប្រទេសសម្រាប់សាកសពនៃជនរងគ្រោះចំនួន ៣៩ នាក់ដែលត្រូវបានស្លាប់នៅប្រទេសអង់គ្លេស។ នេះជាការអះអាងរបស់ អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son ក្នុងពេលឆ្លើយបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៅខាងក្រៅកិច្ចប្រជុំរដ្ឋសភាកាលពីព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា។
រដ្ឋាភិបាលវៀតណាមចេញចំណាយថវិកាជាមុនដើម្បីបញ្ជូនសាកសពជនរងគ្រោះចំនួន ៣៩ នាក់ដែលបានស្លាប់នៅក្នុងប្រទេសអង់គ្លេសឲ្យធ្វើមាតុភូមិនិវត្តន៍ - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son (រូបថត vov.vn)

ក៏ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់បានស្ថិតិនូវចំនួនគ្រួសារដែលមានបំណងចង់បញ្ជូនសាកសពជនរងគ្រោះទាំងនេះមកប្រទេសវិញតាបរបៀបណាក៏មិនទាន់ដឹងច្បាស់ដែរ។

«ជាបឋម រដ្ឋាភិបាលជាមួយនឹងការទទួលខុសត្រូវខ្ពស់បំផុត នឹងចេញចំណាយថវិកាជាមុន ដើម្បីបំពេញបែបបទនានានិងធានានូវពេលវេលាសមស្រប។ ឥឡូវនេះ    រដ្ឋាភិបាលវៀតណាមកំពុងឯកភាពលើផ្នែកបច្ចេកទេសជាមួយភាគីអង់គ្លេសស្តីពីការត្រូវតែបំពេញបែបបទសម្រាប់គ្រួសារអ្នកណាមានដែលមានបំណងបញ្ជូនផេះសពត្រឡប់មកប្រទេសវិញ គឺត្រូវអនុវត្តពីធីបុជាសពជាមុនសិនជាដើម។ ទន្ទឹមនឹងនេះដែរត្រូវរៀបចំជើងហោះហើរឲ្យសមស្របទៀតផង»៕

ប្រតិកម្មទៅវិញ