រដ្ឋាភិបាលរុស្ស៊ីអនុម័តលើការបោះបង់ចោលសន្ធិសញ្ញាបើកចំហផ្ទៃមេឃ

Chia sẻ
(VOVWORLD) - កាលពីថ្ងៃទី ៥ ឧសភារដ្ឋាភិបាលរុស្ស៊ីបានអនុម័តលើការ បោះបង់ចោល សន្ធិសញ្ញាបើកចំហផ្ទៃមេឃ។ ក្នុងក្រឹត្យរបស់រដ្ឋាភិបាលរុស្ស៊ីបានចែងយ៉ាងច្បាស់លាស់ " ជូនប្រធានាធិបតីរុស្ស៊ីដើម្បីដាក់ជូន ឌូម៉ាជាតិសហព័ន្ធនូវសំណើរបោះបង់ចោលសន្ធិសញ្ញានេះ" ។
រដ្ឋាភិបាលរុស្ស៊ីអនុម័តលើការបោះបង់ចោលសន្ធិសញ្ញាបើកចំហផ្ទៃមេឃ - ảnh 1អគាររដ្ឋាភិបាលរុស្ស៊ី (ប្រភព: rianovosti)

សូមបញ្ជាក់ថា សន្ធិសញ្ញាបើកចំហផ្ទៃមេឃ ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២៤ ខែមីនាឆ្នាំ ១៩៩២ នៅ ទីក្រុង Helsinki។ ឯកសារនេះបានក្លាយទៅជាវិធានការមួយក្នុងការកសាងទំនុកទុកចិត្តនៅអឺរ៉ុប ក្រោយពីសង្គ្រាមត្រជាក់ ដោយអនុញ្ញាតឱ្យប្រទេសចំនួន ៣៤ចូលរួមប្រមូលព័ត៌មានអំពីកងកម្លាំងនិងប្រតិបត្តិការយោធារបស់គ្នាទៅវិញទៅមកជាសាធារណៈ។ នៅថ្ងៃទី ២២ ខែឧសភាឆ្នាំ ២០២០ សហរដ្ឋអាមេរិកបាននាំចេញបែបបទដកខ្លួនចេញពីសន្ធិសញ្ញានេះ ហើយបញ្ចប់ជាស្ថាពរនៅថ្ងៃទី ២២ ខែ វិច្ឆិកា។ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២១ ទីក្រុងម៉ូស្គូបានប្រកាសចាប់ផ្តើមបែបបទក្នុងស្រុក ដើម្បីដកខ្លួនចេញពីសន្ធិសញ្ញានេះផងដែរ៕ 

ប្រតិកម្មទៅវិញ