រដ្ឋាភិបាលយល់ព្រមការទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ

Chia sẻ

(VOVWORLD) - ឧបនាយករដ្ឋមន្ត្រី លោក Vu Duc Dam ទើបតែបានចុះហត្ថ លេខានិងផ្សព្វផ្សាយសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាល នាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ស្តីពីវ៉ាក់សាំងការពារជំងឺកូវីដ១៩ សម្រាប់កុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ។

រដ្ឋាភិបាលបានសម្រេចយល់ព្រមតាមសំណើរបស់ក្រសួងសុខាភិបាល ស្តីពីការទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ជាជំនួយពីរដ្ឋាភិបាលនៃប្រទេសផ្សេងៗ និងអង្គការអន្តរជាតិសម្រាប់វៀតណាម។

ក្រសួងសុខាភិបាលត្រូវផ្អែកលើស្ថានភាពជំងឺរាតត្បាត កាលវិភាគចាក់វ៉ាក់សាំងបង្ការ ប្រភពជំនួយ និងប្រភពវ៉ាក់សាំងដែលមានទិញតាមទម្រង់ពាណិជ្ជកម្ម ដើម្បីកំណត់ និងទទួលខុសត្រូវចំពោះបរិមាណនិងប្រភេទនៃការទទួលវ៉ាក់សាំង និងធានាការទិញពាណិជ្ជកម្មទាន់ពេលវេលា តាមកាលវិភាគ និងប្រកបដោយគុណភាពនិងប្រសិទ្ធភាព; មិនត្រូវអកម្ម មិនឲ្យមានការចាក់វ៉ាក់សាំងលើស ឬការខ្វះខាតក្នុងគ្រប់កាលៈទេសៈទាំងអស់។

ក្នុងករណីចាំបាច់ត្រូវទិញវ៉ាក់សាំងពាណិជ្ជកម្មដើម្បីចាក់ជូនកុមារអាយុពី ៥ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ក្រសួងសុខាភិបាលត្រូវកំណត់និងទទួលខុសត្រូវយ៉ាងសកម្មចំពោះបរិមាណ ពេលវេលា និងប្រភេទដែលត្រូវទិញស្របតាមកាលវិភាគ និងរាយការណ៍ជូននាយករដ្ឋមន្ត្រី។

សេចក្តីសម្រេចចិត្តចូលជាធរមានចាប់ពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ