រដ្ឋាភិបាលយេម៉ែនសំណូមពរឲ្យផែនការសន្តិភាពថ្មី

Chia sẻ
(VOVworld) - រដ្ឋមន្រ្តីការបរទេសលោក​Abdul Malik
Al Mekhlafi លើកច្បាស់ថា ដំណោះស្រាយណាក៏
ដោយដែលសំដៅបង្កើនឧត្តមភាពសំរាប់ក្រុមឧទ្ទាម
នឹងមិនអាចសំរេចជោគជ័យបានឡើយ៕
រដ្ឋាភិបាលយេម៉ែនសំណូមពរឲ្យផែនការសន្តិភាពថ្មី - ảnh 1
រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdul Malik Al Mekhlafi នៅកិច្ចប្រជុំមួយនៅ Jeddah អារ៉ាប់ប៊ីសាអូឌីត កាលពីថ្ងៃទី៥ វិច្ចិកា (រូបថត៖AFP/TTXVN)

(VOVworld) - នាថ្ងៃទី៦ វិច្ចិកា រដ្ឋមន្រ្តីការបរទេសយេម៉ែនលោក Abdul Malik
 Al Mekhlafi ឲ្យដឹងថា រដ្ឋាភិបាលប្រទេសនេះបានសំណូមពរឲ្យផែនការសន្តិភាពថ្មី
មួយក្រោយពីច្រានចោលសំណើរថ្មីបំផុតរបស់អ.ស.បដែលថា ប្រធានាធិបតីដែល
ត្រូវបានអន្តរជាតិទទួលស្គាល់របស់យេម៉ែនគឺលោក Abd Rabbo Mansour Hadi នោះ
ត្រូវតែ ផ្ទេរប្រគល់អំណាចជូនអនុប្រធានាធិបតីថ្មីមួយរូប ហើយគ្រាន់តែកាន់
តំណែងជាអ្នកដឹកនាំមិនមានអំណាចជាក់ស្ដែងប៉ុណ្ណោះ។រដ្ឋមន្រ្តីការបរទេសលោក
​Abdul Malik Al Mekhlafi លើកច្បាស់ថា ដំណោះស្រាយណាក៏ដោយដែលសំដៅ
បង្កើន ឧត្តមភាពសំរាប់ក្រុមឧទ្ទាមនឹងមិនអាចសំរេចជោគជ័យបានឡើយ៕

ប្រតិកម្មទៅវិញ