រដ្ឋាភិបាលផ្សព្វផ្សាយកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម

Chia sẻ

(VOVWORLD) - នៅថ្ងៃទី ៣០ ខែមករា រដ្ឋាភិបាលបានចេញសេចក្តីសម្រេចចិត្តលេខ 11/NQ-CP ស្តីពីកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

រដ្ឋាភិបាលផ្សព្វផ្សាយកម្មវិធីស្តីពីការស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម - ảnh 1រដ្ឋាភិបាលដាក់ចេញគោលបំណងស្តារនិងអភិវឌ្ឍន៍ផលិតកម្មនិងសកម្មភាពអាជីវកម្មយ៉ាងឆាប់រហ័ស  (រូបថត៖ VGP/Nhat Bac)

តាមនោះ គោលដៅនៃកម្មវិធីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម គឺដើម្បីស្តារនិងអភិវឌ្ឍន៍សកម្ម ភាពផលិតកម្មនិងអាជីវកម្មឱ្យបានឆាប់រហ័ស ជំរុញកំណើនសេដ្ឋកិច្ច ផ្តល់អាទិភាពលើវិស័យឧស្សាហកម្ម និងវិស័យសំខាន់ៗមួយចំនួន ខិតខំសម្រេចបានគោលដៅដាក់ចេញសម្រាប់ដំណាក់កាល ២០២១-២០២៥ ពោលគឺ កំណើន GDP ជាមធ្យម ៥.៥ - ៧% /ឆ្នាំ; រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ធានាបាននូវតុល្យភាពសំខាន់ៗក្នុងរយៈពេលមធ្យមនិងវែង។ ទន្ទឹមជាមួយគ្នានោះ កាត់បន្ថយការចំណាយ គាំទ្រលំហូរសាច់ប្រាក់ ធានាបាននូវគំនិតផ្តួចផ្តើម បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់អាជីវកម្ម អង្គការសេដ្ឋកិច្ច និងប្រជាជន; បង្ការប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ប្រកបដោយប្រសិទ្ធភាព; ធានាសន្តិសុខសង្គម និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសកម្មករ កម្មការិនី ជនក្រីក្រ ជនងាយរងគ្រោះ អ្នកដែលរងផលប៉ះពាល់ខ្លាំងដោយជំងឺរាតត្បាត ធានាការពារជាតិ សន្តិសុខ សណ្តាប់ធ្នាប់សង្គម៕

ប្រតិកម្មទៅវិញ