រដ្ឋាភិបាលផ្ទៀងស្តាប់ការចូលរួមមតិយោបល់របស់សមាជិកសហជីពនិងអង្គការសហជីពនានា

Chia sẻ

(VOVWORLD) -  វេទិកាពិភាក្សារវាងនាយករដ្ឋមន្ត្រីរដ្ឋាភិ បាល សមាជិករដ្ឋាភិបាលនិងតំណាងចូលរួមមហាសន្និ បាតសហជីពវៀតណាម ក្រោមប្រធានបទ “សហជីពវៀត ណាម រួមដំណើរជាមួយរដ្ឋាភិបាលដើម្បីលើកកម្ពស់សមត្ថ ភាពប្រកួតប្រជែងជាតិនិងការអភិវឌ្ឍប្រទេសជាតិប្រកបដោយចីរភាព” បានធ្វើឡើងនារសៀលថ្ងៃទី២៤ខែកញ្ញាក្នុងក្របខ័ណ្ឌនៃមហាសន្និបាតសហជីពវៀតណាមលើកទី ១២។

រដ្ឋាភិបាលផ្ទៀងស្តាប់ការចូលរួមមតិយោបល់របស់សមាជិកសហជីពនិងអង្គការសហជីពនានា - ảnh 1 ទិដ្ឋភាពនៃវេទិកា (រូបថតៈ TTXVN)

អញ្ជើញថថ្លែងមតិក្នុងវេទិកានេះ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Xuan Phuc បានសំណេះសំណាលថា៖ “សមាជិកសហជីពម្នាក់ៗនិងនិយោជិតម្នាក់ៗ ត្រូវការផ្លាស់ប្តូរការត្រះរិះ យល់ដឹងច្បាស់ពីសីលធម៌វិជ្ជាជីវៈនិងការទទួលខុសត្រូវសង្គមក្នក្នុងដំណើរការប្រតិបត្តិសកម្មភាពរបស់ខ្លួន។ ថ្វីត្បិតតែក្នុងតំបន់សាធារណឬឯកជន គឺសុទ្ធតែត្រូវលើកកម្ពស់សមត្ថភាពការងារ បំពេញបន្ថែមចំណេះដឹងអំពីច្បាប់ក្នុងការអនុវត្តការសន្សំសំចៃ ប្រឆាំងអំពើពុករលួយ ខ្ជះខ្ជាយនិងត្រូវមានមោទនៈនិងគោរពនូវលទ្ធផលទទួលបានពីការងារ”។

នាយករដ្ឋមន្ត្រីក៏បានស្នើឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធនានា ផ្តោតការយកចិត្តទុកដាក់ថែមទៀតក្នុងការថែទាំជីវភាពរស់នៅខាងសំភារៈនិងខាងស្មារតីរួមទាំងធានាសុវត្ថភាពសម្រាប់កម្មករនិងនិយោជិតវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ