រដ្ឋាភិបាលបានចេញផ្សាយផែនការមេស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកប ដោយចីរភាព

Chia sẻ
(VOVWORLD) - រដ្ឋាភិបាលវៀតណាមទើបតែបានចេញផ្សាយផែនការមេ និងផែនការយៈពេល ៥ ឆ្នាំ របស់រដ្ឋាភិបាលនៃសន្និបាតលើកទី ៨  គណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១២ ស្ដីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសមុទ្រវៀតណាម ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០ និង ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ។
រដ្ឋាភិបាលបានចេញផ្សាយផែនការមេស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកប ដោយចីរភាព - ảnh 1 រដ្ឋាភិបាលបានចេញផ្សាយផែនការមេស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកប ដោយចីរភាព

ផែនការមេដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ បានដាក់ចេញនូវខ្លឹមសារ និងដំណោះស្រាយចំនួន ៦ ស្ដីពីការគ្រប់គ្រងសមុទ្រនិងមហាសាគរ គ្រប់គ្រង ឆ្នេរសមុទ្រ; ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងឆ្នេរសមុទ្រ ; ការលើកកំពស់ជីវភាពរស់នៅជូនប្រជាជន កសាងវប្បធម៌សមុទ្រ និងសង្គម
ប្រកបដោយលក្ខណៈស្និទ្ធិស្នាលជាមួយសមុទ្រ; វិទ្យាសាស្ត្របច្ចេកវិទ្យា និងការអភិវឌ្ឍធនធានមនុស្សនៅសមុទ្រ។ ស្តីពីបរិស្ថាន ទប់ទល់នឹងគ្រោះធម្មជាតិ បម្រែបម្រូលអាកាសធាតុ និងកំពស់ទឹកសមុទ្រកើនឡើង;  ធានាការពារជាតិ សន្តិសុខ កិច្ចការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទាក់ទិនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ និងឆ្នេរសមុទ្រ នោះសេចក្ដីសម្រេចចិត្តបានដាក់ចេញដំណោះស្រាយគឺ វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងមូលដ្ឋានសំភារៈ បច្ចេកទេសផ្នែកទេសចរណ៍សម្រាប់តំបន់សំខាន់ៗ និងតំបន់អភិវឌ្ឍន៍ទេសចរណ៍ឆ្នេរសមុទ្រ កោះសមុទ្រ; លើកទឹកចិត្ត និងបង្កលក្ខណៈងាយស្រួលសម្រាប់សមាសភាពសេដ្ឋកិច្ចឲ្យចូលរួមក្នុងការអភិវឌ្ឍ បង្កើតបណ្ឌូលសេវាកម្មទេសចរណ៍ចម្រុះ និងគម្រោងសេវាកម្មដោយទ្រង់ទ្រាយធំៗផងដែរ៕

ប្រតិកម្មទៅវិញ