ផ្កាយរណបមុននឹងបានយកទៅបង្ហោះ (រូបថតៈ TTXVN) |
យោងតាមរបាយការណ៍នេះ បន្ទាប់ពីត្រូវបានមីស៊ីល Epsilon 4 របស់ជប៉ុន បាញ់បង្ហោះនៅថ្ងៃទី ១៨ ខែមករា កន្លងទៅ មជ្ឈមណ្ឌលគ្រប់គ្រងផែនដីបានចាប់យកសញ្ញាហើយបានគ្រប់គ្រងផ្កាយរណប។ ហេតុដូច្នេះផ្កាយរណប Micro Dragon ដោយវៀតណាមស្រាវជ្រាវនិងផលិតដែលមានទម្ងន់ ៥០ គីឡូក្រាមនេះ បានដំណើរការជំហានដំបូងជាធម្មតា ដោយប៉ារ៉ាម៉ែត្រដំបូងទទួលបានស្ថេរភាព។ តាមគម្រោង ផ្កាយរណបនេះនឹងមានស្ថិរភាពក្នុង រយៈពេល ១-២ សប្តាហ៍ខាងមុខ។
នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអះអាងថា រដ្ឋាភិបាលបានបន្តបង្ករលក្ខណៈងាយស្រួលបំផុត សម្រាប់រក្សាការស្រាវ ជ្រាវ និងផលិតផ្កាយរណបរបស់អ្នកវិទ្យាសាស្ត្រនិងវិស្វករដើម្បីវៀតណាម មានការ បោះជំហានថ្មីក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាអាវកាស។
នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា លទ្ធផលនេះគឺជាសក្ខីភាពបន្តនៃជោគ ជ័យរបស់វៀតណាមក្នុងវិស័យសំខាន់ៗនាប៉ុន្មានឆ្នាំកន្លងទៅ; ជាពិសេសការអះអាងពីអធិបតេយ្យភាពអាវកាសក្នុងយុគសម័យឌីជីថល។ នាយករដ្ឋមន្ត្រីបានស្នើវិទ្យាស្ថានវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម អនុវត្តផ្ទាល់នូវយុទ្ធសាស្ត្រអភិវឌ្ឍន៍បច្ចេកវិទ្យាអវកាស ក្នុងពេលខាងមុខដើម្បីបំរើប្រទេសជាតិ៕