រដ្ឋាភិបាលនីតិកាលទី៦នៃតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ធ្វើសច្ចាប្រណិធានចូលកាន់តំណែង

Chia sẻ

(VOVWORLD) - ថ្លែងមតិបន្ទាប់ពីចូលកាន់តំណែង លោក Li Jiachao បានថ្លែងអំណរគុណដល់ការជឿទុកចិត្តរបស់រដ្ឋាភិបាលមជ្ឈិម និងប្រជាជនហុងកុង ហើយបានឲ្យដឹងថា រដ្ឋាភិបាលថ្មីនឹងកសាងហុងកុងមួយប្រកបដោយការយកចិត្ត ទុកដាក់ សុខដុមរមនា ភាពស្វាហាប់ និងពោរពេញដោយឱកាសរីកចម្រើន។ 

រដ្ឋាភិបាលនីតិកាលទី៦នៃតំបន់រដ្ឋបាលពិសេសហុងកុង (ចិន) ធ្វើសច្ចាប្រណិធានចូលកាន់តំណែង - ảnh 1ពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់ប្រធានថ្មីនៃតំបន់រដ្ឋបាលពិសេស
លោក Li Jiachao ក្រោមសក្ខីភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន លោក Xi Jinping។ (រូបថត៖ AFP/TTXVN)
នាព្រឹកថ្ងៃទី ១ ខែកក្កដា នៅមជ្ឈមណ្ឌលសន្និសីទនិងពិព័រណ៍ហុងកុង ពិធីរំលឹក ខួប ២៥ ឆ្នាំនៃការត្រឡប់ចូលប្រទេសចិនវិញរបស់ហុងកុង ពិធីចូលកាន់តំណែងរបស់ រដ្ឋាភិបាលហុងកុងនីតិកាលទី ៦ និងពិធីធ្វើសច្ចាប្រណិធានចូលកាន់តំណែងរបស់ ប្រធានថ្មីនៃតំបន់រដ្ឋបាលពិសេសលោក Li Jiachao បានប្រព្រឹត្តទៅ ដោយមានសក្ខី ភាពរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមនៃប្រទេសចិន លោក Xi Jinping។ ថ្លែងមតិបន្ទាប់ពីចូលកាន់តំណែង លោក Li Jiachao បានថ្លែងអំណរគុណដល់ការជឿទុកចិត្តរបស់រដ្ឋាភិបាលមជ្ឈិម និងប្រជាជន ហុងកុង ហើយបានឲ្យដឹងថា រដ្ឋាភិបាលថ្មីនឹងកសាងហុងកុងមួយប្រកបដោយការយកចិត្ត ទុកដាក់ សុខដុមរមនា ភាពស្វាហាប់ និងពោរពេញដោយឱកាសរីកចម្រើន។ លោកបានប្រកាសថា នឹងអនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវនូវពាក្យស្លោក "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ដោយបញ្ជាក់ថា នេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ភាព រុងរឿង និងស្ថិរភាពរបស់ហុងកុង។
លោក Xi Jinping ប្រធានរដ្ឋចិនក៏បានថ្លែងសុន្ទរកថាដ៏សំខាន់នៅក្នុងពិធីនេះ ក្នុងនោះបញ្ជាក់ថា នាពេលខាងមុខ ហុងកុងចាំបាច់ត្រូវបន្តអនុវត្តយ៉ាងពេញលេញ និងត្រឹមត្រូវនូវពាក្យស្លោក "ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ" ហើយប្រកាន់ខ្ជាប់នូវ ការបង្រួបបង្រួមរវាងសិទ្ធិគ្រប់គ្រងលើគ្រប់ជ្រុងជ្រោយនៃ រដ្ឋាភិបាលមជ្ឈិម ជាមួយនឹងការធានាសិទ្ធិស្វ័យភាពកម្រិតខ្ពស់នៃតំបន់រដ្ឋបាលពិសេស ហើយត្រូវតែរក្សាបាននូវឋានៈពិសេស និងប្រៀបខ្លាំងរបស់ហុងកុងផងដែរ៕

ប្រតិកម្មទៅវិញ