នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi |
ប្រធានាធិបតីឥណ្ឌា លោក Ram Nath Kovind នឹងធ្វើជាអធិបតីក្នុងពិធីចូលកាន់តំណែងរបស់ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi និងបណ្តា សមាជិកដទៃទៀតនៃក្រុមប្រឹក្សាសហរដ្ឋផងដែរ។ នាបច្ចុប្បន្ននេះ បញ្ជីនៃបណ្តារដ្ឋមន្រ្តីថ្មីរបស់ឥណ្ឌានៅតែរក្សាសម្ងាត់។ នាយករដ្ឋមន្ត្រីឥណ្ឌារូបនេះ គ្រោងនឹងទៅបំពេញទស្សនកិច្ចនៅ Maldives នៅដើមខែមិថុនាខាងមុខក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក បន្ទាប់ពីជាប់ឆ្នោតធ្វើជានាយករដ្ឋមន្ត្រីឥណ្ឌាសារជាថ្មីម្តងទៀតផងដែរ៕