រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវជំហរអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

Chia sẻ

(VOVWORLD) - អ្នកនាំពាក្យលោក Khatibzadeh បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ជាប់ឆ្នោត លោក Ebrahim Raisi នឹងបន្តខិតខំប្រឹងប្រែងដើម្បីកិច្ចព្រមព្រៀងនេះ ដោយសារការគោរពកាតព្វកិច្ចនិងការសន្យានានា គឺជាគោលការណ៍របស់តេអេរ៉ង់ជានិច្ច។ 

រដ្ឋាភិបាលថ្មីរបស់អ៊ីរ៉ង់នៅតែប្រកាន់ខ្ជាប់នូវជំហរអំពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ - ảnh 1អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh។ (រូបថត៖ IRNA/VNA)
ជំហររបស់អ៊ីរ៉ង់អំពីបញ្ហាកិច្ចព្រមព្រៀងនុយក្លេអ៊ែរនិងការលុបចោលវិធានការដាក់ទណ្ឌកម្ម នឹងមិនផ្លាស់ប្ដូរនៅពេលផ្ទេរប្រគល់អំណាចដល់រដ្ឋាភិបាលថ្មីនោះឡើយ។ នេះជាសេចក្ដីប្រកាសរបស់អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក Saeed Khatibzadeh កាលពីថ្ងៃទី៦ ខែកក្កដា។
អ្នកនាំពាក្យលោក Khatibzadeh បានបញ្ជាក់ថា រដ្ឋាភិបាលរបស់ប្រធានាធិបតី ជាប់ឆ្នោត លោក Ebrahim Raisi នឹងបន្តខិតខំប្រឹងប្រែងដើម្បីកិច្ចព្រមព្រៀងនេះ ដោយសារការគោរពកាតព្វកិច្ចនិងការសន្យានានា គឺជាគោលការណ៍របស់តេអេរ៉ង់ ជានិច្ច។ លោក Khatibzadeh ឲ្យដឹងថែមទៀតថា មានវឌ្ឍនភាពនៅជំនួបចរចា នុយក្លេអ៊ែរនៅទីក្រុងវីយ៉ែន (អូទ្រីស) ហើយប្រការនេះត្រូវបានភាគីចូលរួមកិច្ចចរចា ទាំងអស់ ទទួលស្គាល់ទៅហើយ។
ទោះជាយ៉ាងណាក៏ដោយ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានសង្កត់ធ្ងន់ថា នៅតែមានបញ្ហាសំខាន់ៗដែលត្រូវការភាគីផ្សេងៗសម្រេច ជាពិសេសគឺអាមេរិក ពី ព្រោះថាការសម្រេចកិច្ចព្រមព្រៀងស្ដីពីការស្ដារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥ឡើងវិញ គឺ “ផ្អែកលើឆន្ទៈនយោបាយនិងការសម្រេចចិត្តដ៏តឹងតែងរបស់ភាគី ចូលរួម”។ លោក Khatibzadeh ព្រមានថា អ៊ីរ៉ង់នឹងមិនដាក់ចេញកាលកំណត់ចុង ក្រោយសម្រាប់ការសម្រេចបានកិច្ចព្រមព្រៀងមួយនោះឡើយ ហើយតេអេរ៉ង់ក៏មិន ប្រញាប់ប្រញាល់ឈានដល់កិច្ចព្រមព្រៀងមួយនោះដែរ ប៉ុន្តែ “នឹងមិនអនុញ្ញាតឲ្យកិច្ច ចរចានេះរងការរិចរិលឡើយ”។
ក្នុងបម្រែបម្រួលថ្មីបំផុតទាក់ទងដល់បញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់ ស្ថាប័នថាមពលបរិមាណូអន្តរ ជាតិ (IAEA) កាលពីថ្ងៃទី៦ ខែកក្កដា បានជូនដំណឹងថា អ៊ីរ៉ង់មានចេតនាចម្រើនសារធាតុ អ៊ុយរ៉ានីញ៉ូមឡើងទៅកម្រិត២០% ក្នុងគោលដៅធ្វើជាឥន្ធនៈសម្រាប់រ៉េអាក់ទ័រស្រាវជ្រាវមួយ។ ភ្លាមៗបន្ទាប់នោះ អាមេរិកនិងប្រទេសមហាអំណាចអឺរ៉ុបជាច្រើនបានសម្ដែងការខកចិត្ត ជាបន្តបន្ទាប់ចំពោះកាយវិកាថ្មីបំផុតនេះរបស់អ៊ីរ៉ង់៕

ប្រតិកម្មទៅវិញ