រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីជំនះពុះពារការបោះឆ្នោតទំនុកទុកចិត្តនៅសភាជាន់ទាប

Chia sẻ
(VOVworld) – នាយប់ថ្ងៃទី ១៣ ធ្នូ (តាមម៉ោងតំបន់)
 រដ្ឋាភិបាលសម្ព័ន្ធភាពរបស់ នាយករដ្ឋមន្ត្រីថ្មីអ៊ីតាលី
 លោក Paolo Gentiloni បានជំនះពុះពារលើការបោះ
ឆ្នោតទំនុកទុកចិត្តនៅសភាជាន់ទាបដោយមាន
សម្លេងគាំទ្រចំនួន ៣៦៨ និង សម្លេងប្រឆាំងចំនួន ១០៥។ 
រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីជំនះពុះពារការបោះឆ្នោតទំនុកទុកចិត្តនៅសភាជាន់ទាប - ảnh 1
រដ្ឋាភិបាលថ្មីរបស់អ៊ីតាលីជំនះពុះពារការបោះឆ្នោតទំនុកទុកចិត្តនៅសភាជាន់ទាប (VNA)


(VOVworld) – នាយប់ថ្ងៃទី ១៣ ធ្នូ (តាមម៉ោងតំបន់) រដ្ឋាភិបាលសម្ព័ន្ធភាពរបស់
នាយករដ្ឋមន្ត្រីថ្មីអ៊ីតាលី លោក Paolo Gentiloni បានជំនះពុះពារលើការបោះ ឆ្នោត
ទំនុកទុកចិត្តនៅសភាជាន់ទាបដោយមានសម្លេងគាំទ្រចំនួន ៣៦៨ និង សម្លេង
ប្រឆាំងចំនួន ១០៥។ សមាជិកសភាទាំងអស់នៃគណៈបក្សប្រឆាំង «ចលនា ៥ ផ្កាយ»
 និងគណៈបក្សសម្ព័ន្ធភាពតំបន់ខាងកើត (LN) បានធ្វើពហិការ មិនចូលរួមការ
បោះឆ្នោតនេះ ក៏ដូចជា សម័យប្រជុំននៃសភាជាន់ទាបមុននេះ។ ប៉ុន្តែ រដ្ឋាភិបាល
របស់លោក  Gentiloni ត្រូវដណ្តើមជ័យជំនះក្នុងការបោះឆ្នោតទំ នុកទុកចិត្តមួយ
ទៀតនៅព្រឹទ្ធសភាផងដែរដែលគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី ១៤ ធ្នូ។ មុននោះ
នាថ្ងៃដដែល ថ្លែងមតិនៅសភាជាន់ទាប នាយករដ្ឋមន្ត្រីថ្មី លោក Gentiloni
បានសង្កត់ធ្ងន់ទៅលើអាទិភាពជួរមុខរបស់រដ្ឋាភិបាលថ្មីគឺ៖ ការជំរុញ សេដ្ឋកិច្ច
បង្កើតការងារធ្វើ ត្រៀមខ្លួនជាស្រេចធ្វើអន្តរាគមន៍សំដៅធានាស្ថិរភាព នៃ
ប្រព័ន្ធធនាគារនិងកញ្ចប់ប្រាក់សន្សំរបស់ប្រជាពលរដ្ឋ ព្រមទាំង​ ជួយមជ្ឈដ្ឋាន
 អ្នកនិតិរដ្ឋរៀបចំឡើងច្បាប់បោះឆ្នោតថ្មីមួយសំដៅឆ្ពោះទៅការបោះឆ្នោតសកល
នាឆ្នាំ ២០១៨ ខាងមុខ៕ 

ប្រតិកម្មទៅវិញ