រដ្ឋមន្រ្តីការបរទេសជាស្ដីទីនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលទើបបានបង្កើតឡើងនៅអាហ្គានីស្ថាន លោក Amir Khan Muttaqi។ (រូបថត៖ AFP/VNA) |
រដ្ឋមន្រ្តីការបរទេសជាស្ដីទីនៃរដ្ឋាភិបាលបណ្ដោះអាសន្នដែលទើបបានបង្កើតឡើងនៅអាហ្គានីស្ថាន លោក Amir Khan Muttaqi កាលពីថ្ងៃទី៩ ខែតុលា បានឲ្យដឹងថា នៅក្នុងជំនួបជាមួយគណៈប្រតិភូអាមេរិកនៅក្រុងដូហា ប្រទេសកាតានោះ ភាគីទាំងពីរបានពិភាក្សាគ្នាអំពីបញ្ហាជាច្រើន ក្នុងនោះមានការឆ្ពោះទៅរកជំពូកថ្មីមួយក្នុងទំនាក់ទំនងទ្វេភាគី។
កញ្ចក់ទូរទស្សន៍ Al-Jazeera បានដកស្រង់សម្ដីរបស់លោក Muttaqi ថា ក្នុងជំនួបនេះ គណៈប្រតិភូតាលីបង់បានផ្ដោតសំខាន់ទៅលើបញ្ហាជំនួយឧបត្ថម្ភមនុស្សធម៌និងការអនុវត្តកិច្ចព្រមព្រៀងក្រុងដូហា។ ក្រៅពីនោះ រដ្ឋាភិបាលតាលីបង់បានស្នើឲ្យអាមេរិកដកបទដាក់ទណ្ឌកម្មទៅលើធនាគារកណ្ដាលអាហ្គានីស្ថាន។ ចំណែកឯភាគីអាមេរិកក៏បានលើកសំណើរពីការត្រៀមខ្លួនជាស្រេចផ្គត់ផ្គង់វ៉ាក់សាំងបង្ការកូវីដ-១៩ ជូនប្រជាជនអាហ្គានីស្ថានផងដែរ។
តាមការគ្រោងទុក គណៈប្រតិភូតាលីបង់នឹងមានជំនួបជាមួយតំណាងនៃសហភាពអឺរ៉ុប (EU) ដើម្បីពិភាក្សាអំពីការវិវឌ្ឍន៍ថ្មីៗបំផុតនៅប្រទេសអាស៊ីនិរតីមួយនេះផងដែរ៕