រដ្ឋាភិបាលជំរុញដំណោះស្រាយនានាដើម្បីសម្រេចបាននូវគោលដៅបញ្ចេញ ៩៥% នៃទុនវិនិយោគសាធារណៈ។ (រូបថត៖ VOV) |
នៅក្នុងសន្និសីទសារព័ត៌មានប្រចាំខែតុលារបស់រដ្ឋាភិបាលដែលបានធ្វើឡើងកាលពីរសៀលថ្ងៃទី ៩ វិច្ឆិកា នៅទីក្រុងហាណូយ ថ្នាក់ដឹកនាំក្រសួងផែនការ និងវិនិយោគវៀតណាម បានអះអាងថា ចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនេះ រដ្ឋាភិបាលនឹងបន្តជំរុញយ៉ាងខ្លាំងនូវដំណោះស្រាយនានាដើម្បីសម្រេចបាននូវគោលដៅបញ្ចេញ ៩៥% នៃដើមទុនវិនិយោគសាធារណៈ។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong បានឲ្យដឹងថា ដំណោះស្រាយសំខាន់ៗរួមមាន៖ បន្តអនុវត្តន៍ដំណោះស្រាយដែលត្រូវបានស្នើឡើង និងត្រូវបានរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីចេញផ្សាយ ចាត់ចែងដល់មូលដ្ឋាននានា ដើម្បីជំរុញការបញ្ចេញទុនវិនិយោគសាធារណៈ; ពង្រឹងវិន័យក្នុងការវិនិយោគសាធារណៈ ជាពិសេសជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាន ដើម្បីគ្រប់គ្រងការវិនិយោគសាធារណៈឱ្យបានលឿន និងមានប្រសិទ្ធភាពបំផុត។
អនុរដ្ឋមន្ត្រីក្រសួងផែនការ និងវិនិយោគ លោក Tran Quoc Phuong ក៏បាននិយាយផងដែរថា ច្បាប់វិនិយោគសាធារណៈកំពុងត្រូវបានធ្វើវិសោធនកម្ម ហើយកំពុងដាក់ជូនរដ្ឋសភានីតិកាលទី ១៥ ក្នុងសម័យប្រជុំលើកទី ៨ នេះ។ ចំពោះគម្រោងដែលនៅតែជួបការជំពាក់ជំពិនផ្លូវច្បាប់នោះ ក្រសួងផែនការ និងវិនិយោគ នឹងសម្របសម្រួលជាមួយក្រសួង និងផ្នែកនានា ដើម្បីពិនិត្យ និងរាយការណ៍ជាបន្ទាន់ទៅរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ដើម្បីដោះស្រាយ៕