រដ្ឋាភិបាលចែកអង្កររាប់ពាន់តោនជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារជំងឺកូវីដ ១៩

Chia sẻ

(VOVWORLD) - បរិមាណអង្ករសរុបសម្រាប់ចែកជូនឧបត្ថម្ភប្រជាជនគឺជិត ៤.១២០ តោន។

នៅថ្ងៃទី ១៦ ខែសីហា នាយករដ្ឋមន្រ្តីបានចេញផ្សាយសេចក្តីសម្រេចចិត្ត យកអង្ករពីប្រភពទុកបម្រុងជាតិដើម្បីចែកជូនដល់ខេត្តចំនួន ៣ គឺខេត្ត Binh Phuoc, Bac Lieu, Soc Trang សម្រាប់ជួយឧបត្ថម្ភដល់ប្រជាជនដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩។ បរិមាណអង្ករសរុបសម្រាប់ចែកជូនឧបត្ថម្ភប្រជាជនគឺជិត ៤.១២០ តោន។

ក្រសួងការងារយុទ្ធជនពិការនិងសង្គមកិច្ចកំពុងបូកសរុបដើម្បីបន្តដាក់ជូននាយករដ្ឋមន្រ្តីសម្រាប់ជាជំនួយឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ ១៩៕

ប្រតិកម្មទៅវិញ