|
រដ្ឋាភិបាលកូឡុំប៊ីនិង ELN ប្រកាសដំណើរការចរចារសន្តិភាពបើកចំហរ (VNA) |
(VOVworld) – នាថ្ងៃទី ១០ តុលា នៅរដ្ឋធានី Caracas ប្រទេស Venezuela
រដ្ឋាភិបាលនៃប្រធានាធិបតីកូឡុំប៊ី លោក Juan Manuel Santos និងក្រុម
កងទ័ព រំដោះជាតិ (ELN) បានប្រកាសជាផ្លូវការដំណាក់កាលចរចារ
សន្តិភាពបើកចំហរ។ តាមនោះ ប្រធានក្រុមចរចាររបស់រដ្ឋាភិបាលកូឡុំប៊ី
ដឹកនាំដោយ លោក Mauricio Rodriguez និងប្រធានក្រុមចរចាររបស់
ELN លោក Pablo Beltran នឹងចាប់ផ្តើម ការចរចារនាថ្ងៃទី ២៧ តុលា
ខាងមុខនៅរដ្ឋធានី Quito របស់ Ecuador។ ELN ក៏នឹងដោះលែងចំណាប់
ខ្មាំងចំនួន ២ នាថ្ងៃទី ២៧ តុលា ខាងមុខ ផងដែរ។ Ecuador គុយបា
ន័រវ៉ែក ឆីលី និងប្រេស៊ីល គឺជា បណ្ដាប្រទេសអជ្ញាកណ្ដាលក្នុងការចរចារ
សន្តិភាព។ នាថ្ងៃដដែល អគ្គលេខាធិ ការ អ.ស.ប. លោក Ban Ki Moon
បានធ្វើការចរចារតាមទូរស័ព្ទជាមួយប្រធានា ធិបតីកូឡុំប៊ី លោក
Santos និងប្រធានក្រុម FARC ហើយស្នើរឲ្យភាគីទាំងពីរ រក្សាបណ្ដាការ
ខំប្រឹងប្រែងសន្តិភាព៕