រដ្ឋាភិបាលកាណាដាបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង USMCA

Chia sẻ
(VOVWORLD) -   រដ្ឋាភិបាលកាណាដានឹងដាក់ជូនជាផ្លូវនូវសេចក្តីព្រាងច្បាប់ស្តីពីការ       អនុម័តលើកិច្ចព្រមព្រៀងអាមេរិក - ម៉ិកស៊ិក - កាណាដា (USMCA) ដើម្បីជំនួសឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាមេរិកខាងជើង (NAFTA) ឡើងទៅដល់រដ្ឋសភាប្រទេសនេះនៅថ្ងៃទី ២៩ ខែឧសភា។
រដ្ឋាភិបាលកាណាដាបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង USMCA - ảnh 1 រដ្ឋាភិបាលកាណាដាបានដាក់ជូនរដ្ឋសភានូវសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តលើកិច្ចព្រមព្រៀង USMCA

គួរបញ្ជាក់ថាកាលពីសប្តាហ៍មុន រដ្ឋាភិបាលកាណាដាបានប្រកាសថានឹងជម្រុញសកម្មភាពនានា សំដៅអនុម័តលើកិច្ចព្រមព្រៀង USMCA បន្ទាប់ពីរដ្ឋអំណាចអាមេរិកបានដកពន្ធលើដែកនិងអាលុយមីញ៉ូមដែលនាំចូលពីប្រទេស     កាណាដា។ បន្ទាប់ពីមួយឆ្នាំនៃការចរចារដ៏លំបាកនោះ នាចុងខែកញ្ញាឆ្នាំ ២០១៨ អាមេរិក ម៉ិកស៊ិក និងកាណាដា បានបង្ហើយការធ្វើបច្ចុប្បន្នភាព និងធ្វើទំនើបកម្ម នូវកិច្ចព្រមព្រៀង NAFTA ។ រហូតមកដល់ថ្ងៃទី ៣០ ខែវិច្ឆិកាឆ្នាំ ២០១៨ ថ្នាក់ដឹកនាំនៃប្រទេសទាំងបីនេះ បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀង USMCA ដែលជាកំណែថ្មីនៃកិច្ចព្រមព្រៀង NAFTA ផងដែរ៕

ប្រតិកម្មទៅវិញ