កងកម្លាំងសន្តិសុខនីហ្សេនៅរដ្ឋធានី Niamey កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៣។ (រូបថត៖ Reuters) |
សេចក្តីជូនដំណឹងដែលចេញផ្សាយដោយទីប្រឹក្សារបស់ប្រធានក្រុមប្រឹក្សាជាតិការពារមាតុភូមិនីហ្សេ បានបញ្ជាក់ថា៖ រដ្ឋអំណាចយោធានីហ្សេបានសម្រេចត្រឹមតែបណ្តេញ
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅ Niamey ប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលអ្នកការទូតអាមេរិក អាឡឺម៉ង់ នីហ្សេរីយ៉ា និងកូតឌីវ័រ ដូចដែលប្រភពមួយចំនួនបានរាយការណ៍។ មុននោះ កាលពីថ្ងៃទី ២៥ ខែសីហា រដ្ឋអំណាចយោធានីហ្សេ បានតម្រូវឲ្យឯកអគ្គរដ្ឋទូតបារាំងលោក Sylvain Itte ត្រូវចាកចេញពីទីក្រុង Niamey ក្នុងរយៈពេល ៤៨ ម៉ោង ក្រោមហេតុផលថា អ្នកការទូតរូបនេះបានបដិសេធការអញ្ជើញឱ្យចូលរួមក្នុងកិច្ចសន្ទនាដែលរៀបចំឡើងដោយរដ្ឋអំណាចយោធា ហើយរដ្ឋាភិបាលបារាំងមានកាយវិការជាបន្តបន្ទាប់ដែលបង្កការខូចខាតដល់ផលប្រយោជន៍របស់នីហ្សេ។
នៅក្នុងការវិវឌ្ឍន៍គួរឱ្យកត់សម្គាល់មួយទៀត ប្រធានគណៈកម្មាធិការ ECOWAS លោក Omar Alieu Touray កាលពីម្សិលមិញបានបដិសេធព័ត៌មាន ដែលថាសហគមន៍សេដ្ឋកិច្ចអាហ្វ្រិកខាងលិច (ECOWAS) បានត្រៀមរួចជាស្រេចនូវផែនការវាយប្រហារលើនីហ្សេ ប៉ុន្តែអះអាងថា ការធ្វើអន្តរាគមន៍យោធាគឺជាជម្រើសមួយក្នុងចំណោមជម្រើសដែល ECOWAS កំពុងពិភាក្សា៕