រដ្ឋធានីហាណូយទទួលស្វាគមន៍ភ្ញៀវទេសចរជាង ៤,២ លាននាក់

Chia sẻ
(VOVWORLD) - ក្នុងខែមីនាអង្គភាព នឹងដាក់ពង្រាយសកម្មភាពជាច្រើន ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទេសចរណ៍។

បរិមាណភ្ញៀវទេសចរមកកាន់រដ្ឋធានីហាណូយក្នុងខែកុម្ភៈឆ្នាំនេះបានកើនដល់ជិត ២,២ លាននាក់។ ក្នុងនោះ ភ្ញៀវទេសចរអន្តរជាតិមានចំនួនប្រមាណ ៣៨៣ ពាន់នាក់។ សរុបមកចាប់ពីដើមឆ្នាំរហូតមកដល់ពេលនេះ បរិមាណភ្ញៀវទេសចរណ៍សរុប មកកាន់រដ្ឋធានីហាណូយសម្រេចបានជាង ៤,២ លាននាក់។ លោកស្រី Dang Huong Giang ប្រធានមន្ទីរទេសចរណ៍រដ្ឋធានីហាណូយបានឲ្យដឹងថា ក្នុងខែមីនាអង្គភាព នឹងដាក់ពង្រាយសកម្មភាពជាច្រើន ដើម្បីបន្តជំរុញការអភិវឌ្ឍន៍ទេសចរណ៍។ ទន្ទឹមនឹងនោះ ជំរុញកិច្ចសហប្រតិបត្តិការជាមួយខេត្ត ក្រុង ដើម្បីអភិវឌ្ឍន៍ ផលិតផលទេសចរណ៍តភ្ជាប់តាមក្រុមផលិតផលដែលមានប្រៀបខ្លាំង។ លោកស្រី Dang Huong Giang បានឲ្យដឹងថា៖                                   “ដើម្បីទទួលបានលទ្ធផលខ្ពស់ រដ្ឋធានីហាណូយមានដំណោះស្រាយ ដើម្បីជួយជំរុញកំណើនទេសចរណ៍របស់រដ្ឋធានី។ ជាមួយនឹងកំណើនយ៉ាងខ្លាំងក្លា រដ្ឋធានីហាណូយនៅតែបន្តត្រូវបានអង្គការទេសចរណ៍អន្តរជាតិលើកតម្កើង ហើយលេចធ្លោបំផុតគឺការដែលអង្គការទេសចរណ៍ពិភពលោកបានលើកតម្កើងជាគោលដៅទេសចរណ៍ទីក្រុងជួរមុខនៅអាស៊ីសម្រាប់វិស្សមកាលរយៈពេលខ្លី និងគោលដៅទេសចរណ៍សម្រាប់ វិស្សមកាលរយៈពេលខ្លីលេខ ១ នៅលើពិភពលោក”៕

ប្រតិកម្មទៅវិញ