|
រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិកដើម្បីសាងសង់សាលារៀននៅ
រាជធានីភ្នំពេញកម្ពុជា (vietnamplus) |
Vovworld-រដ្ឋធានីហាណូយជួយឧបត្ថម្ភចំនួនប្រាក់២លានដុល្លារអាមេរិក
ដើម្បីសាងសង់សាលារៀននៅរាជធានីភ្នំពេញកម្ពុជា។ នាព្រឹកថ្ងៃទី១១មករានៅ
រាជធានីភ្នំពេញ-កម្ពុជា បានប្រព្រឹត្តទៅពិធីបើកការដ្ឋានសាងសង់សាលាបថម
សិក្សាដូនពេញ។ ថ្លែងមតិនៅពិថីនេះ ប្រធានគណៈកម្មាធិការប្រជាជនទីក្រុង
ហាណូយលោក Nguyen The Thao បានអះអាងថា រដ្ឋធានីហាណូយជានិច្ចកាល
គោរពនូវប្រពៃណីមិត្តភាពពិសេសរវាងរដ្ឋទាំងពីរ ប្រជាជាតិទាំងពីរ ទន្ទឹមនឹង
នោះជានិច្ចកាលគោរពនិងលៃទុកអាទិភាពសំរាប់ការអភិវឌ្ឍន៍ទំនាក់ទំនងជា
មួយដំបន់នានានៅប្រទេសកម្ពុជា ក្នុងនោះមានរាជធានីភ្នំពេញផង។
“អំណោយបើទោះបីតូចតាចក្តី ប៉ុន្តែបានបង្ហាញនូវមនោសញ្ចេតនាចំណង
សាមគ្គីភាពមិត្តភាពរបស់រដ្ឋអំណាចនិងប្រជាជនរដ្ឋធានីហាណូយចំពោះរាជ
ធានីភ្នំពេញ។ សំណង់សាលាបថមសិក្សាដូនពេញនៅរាជធានីភ្នំពេញ-កម្ពុជា
ដូចជានិមិត្តរូបថ្មីសំរាប់ទំនាក់ទំនងពិសេសរវាងរដ្ឋធានីនៃប្រទេសទាំងពីរជា
ភាតរៈវៀតណាម-កម្ពុជា៕”