វៀតណាមតែងតែគោរព និងធានាសិទ្ធិសេរីភាពខាងជំនឿ និងសាសនារបស់ប្រជាជនគ្រប់រូប (រូបថត៖ កាសែត Nhan Dan) |
អញ្ជើញផ្តល់ព័ត៌មានអំពីលទ្ធផលលេចធ្លោក្នុងការធានាសិទ្ធិសេរីភាព ជំនឿ និងសាសនានៅវៀតណាមនាពេលថ្មីៗនេះ អនុប្រធានខុទ្ទការល័យអចិន្ត្រៃយ៍នៃគណៈកម្មាធិការដឹកនាំសិទ្ធិមនុស្សវៀតណាម លោក Nguyen Van Ky បានអះអាងថា អង្គការសាសនានៅវៀតណាមសុទ្ធតែទទួលបានលក្ខខណ្ឌអំណោយផលសម្រាប់ប្រតិបត្តិ ដោយយោងតាមធម្មនុញ្ញ និងបទប្បញ្ញត្តិនៃច្បាប់។ ទន្ទឹមជាមួយគ្នានោះ រដ្ឋតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌសម្រាប់សកម្មភាពនៃសាសនាទាំងអស់ប្រព្រឹត្តទៅជាធម្មតា។ សកម្មភាពទំនាក់ទំនងអន្តរជាតិរបស់អង្គការសាសនាក៏តែងតែទទួលបានការយកចិត្តទុកដាក់ សម្របសម្រួល និងរួមចំណែកផ្សព្វផ្សាយគោលការណ៍ណែនាំ និងគោលនយោបាយរបស់វៀតណាម ដើម្បីធានាសេរីភាពសាសនាដល់មិត្តអន្តរជាតិ។ ជាមួយគ្នានោះ ទំនាក់ទំនងវៀតណាម-បុរីវ៉ាទីកង់កំពុងមានការរីកចម្រើនជាវិជ្ជមាន។ នៅខែកក្កដាឆ្នាំ ២០២៣ មេដឹកនាំនៃប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការលើកកម្រិតទំនាក់ទំនង ទៅជាតំណាងអចិន្ត្រៃយ៍នៃបុរីវ៉ាទីកង់នៅវៀតណាម តាមរយៈកិច្ចព្រមព្រៀងស្តីពីបទប្បញ្ញត្តិប្រតិបត្តិការរបស់តំណាងអចិន្ត្រៃយ៍ និងការិយាល័យតំណាងអចិន្ត្រៃយ៍របស់បុរីវ៉ាទីកង់នៅវៀតណាម៕