ផលិតផលិតផលកាត់ដេរនៅក្រុមហ៊ុនភាគហ៊ុនកាត់ដេរនិងសេវាកម្ម Hung Long (ស្រុក Mỹ Hao - ខេត្ត Hung Yen) (រូបថត៖ VNA) |
នៅក្នុងសិក្ខាសាលានេះ សិក្ខាកាមទាំងអស់បានឯកភាពវាយតំលៃ ថា កិច្ចព្រមព្រៀង EVFTA ជាជំហានឆ្ពោះទៅមុខដ៏សែនសំខាន់ សំរាប់អង្គភាពអាជីវកម្មអឺរ៉ុប អាឡឺម៉ង់ និងរដ្ឋ Bayern ក៏ដូចជាសំរាប់អង្គភាពអាជីវកម្មវៀត ណាម ព្រមទាំងបង្ហាញពីអារម្មណ៍របស់ពួកគេ ចំពោះផលវិជ្ជ មានដែលកិច្ចព្រមព្រៀង EVFTA នាំមកជូនផងដែរ។
នាយកប្រតិបត្តិក្រុមហ៊ុន VBW លោក Bertram Brossardt បានជឿជាក់ថា វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគដ៏គួរឱ្យទាក់ទាញ និងមានអត្ថន័យយ៉ាងខ្លាំងផ្នែកសេដ្ឋកិច្ចចំពោះអង្គភាពអាជីវកម្មរបស់រដ្ឋ Bayern ទោះបីជានាបច្ចុប្បន្ននេះវៀតណាមមិនមែនជាដៃគូសំខាន់បំផុតសំរាប់ Bayern ក៏ដោយ។ លោកបានបន្ថែមទៀតថា ជាមួយនឹងកិច្ចព្រមព្រៀងនេះ សហគ្រាសរដ្ឋ Bayern នឹងមានឱកាសស្វែងរកឋានៈដ៏ល្អប្រសើរថែមទៀតនៅក្នុងទីផ្សារដែលកំពុងរីកចម្រើនដូចជាវៀតណាមផងដែរ៕