រាជរដ្ឋាភិបាលអង់គ្លេសពន្យារពេលប្រកាសផែនការថវិកាដល់ខែវិច្ឆិកា

Chia sẻ
(VOVWORLD) - មុននេះមួយថ្ងៃ លោក Rishi Sunak បានក្លាយទៅជានាយករដ្ឋមន្ត្រីជាផ្លូវការ ក្រោយពី ស្តេច Charles III បានតែងតាំងលោកក្នុងពិធីមួយនៅវិមាន Buckingham ។
រាជរដ្ឋាភិបាលអង់គ្លេសពន្យារពេលប្រកាសផែនការថវិកាដល់ខែវិច្ឆិកា - ảnh 1មនុស្សម្នាទិញទំនិញនៅផ្សារទំនើបមួយក្នុងក្រុង Walthamstow ភាគខាងកើតទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ រូបថត៖ AFP/VNA

កាលពីថ្ងៃទី ២៦ ខែតុលា ខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេសលោក Rishi Sunak បានប្រកាសថានឹងពន្យារពេលប្រកាសគម្រោងថវិកាទៅថ្ងៃទី ១៧ ខែវិច្ឆិកាខាងមុខ ជំនួសឱ្យថ្ងៃទី ៣១ ខែតុលា ដូចដែលបានគ្រោងទុក។ រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេសលោក Jeremy Hunt បានវាយតម្លៃថា ការពន្យាពេលនេះគឺសមស្របនឹងស្ថានការណ៍បច្ចុប្បន្ន។ ក្នុងបរិបទដែលអង់គ្លេសទើបមាននាយករដ្ឋមន្ត្រីថ្មី  និងដើម្បីយថាទស្សន៍ស្ថរិភាពរយៈពេលវែងនៃខឿនសេដ្ឋកិច្ចនោះ ការពន្យារពេល ប្រកាសរយៈពេល ២ សប្តាហ៍គឺជាវិធីដ៏ល្អបំផុត ដើម្បីធានាថា រាជរដ្ឋាភិបាលធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។ លោកបានសង្កត់ធ្ងន់លើអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលគឺស្ថិរភាពសេដ្ឋកិច្ច និងស្ដារជំនឿទុកចិត្ត ដូច្នេះហើយផែនការហិរញ្ញវត្ថុរយៈពេលមធ្យមនឹងដើរតួនាទីយ៉ាងសំខាន់។ លោករដ្ឋមន្ត្រី Hunt បានអះអាងថា ផែនការនេះក៏ត្រូវផ្អែកលើការព្យាករណ៍សេដ្ឋកិច្ច និងហិរញ្ញវត្ថុ សាធារណៈដ៏ត្រឹមត្រូវបំផុត ដូច្នេះហើយលោក និងលោកនាយករដ្ឋមន្ត្រីបានសម្រេចចិត្តប្រកាសផែនការនាខែវិច្ឆិកា ហើយនេះនឹងក្លាយទៅជាគម្រោងថវិកាសរទរដូវ។

មុននេះមួយថ្ងៃ លោក Rishi Sunak បានក្លាយទៅជានាយករដ្ឋមន្ត្រីជាផ្លូវការ ក្រោយពី ស្តេច Charles III បានតែងតាំងលោកក្នុងពិធីមួយនៅវិមាន Buckingham ។ អញ្ជើញថ្លែងក្រោយពីក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស លោក Rishi Sunak បានទទួលស្គាល់ថា ចក្រភពអង់គ្លេសកំពុង "ប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចដ៏ជ្រាលជ្រៅ" ហើយលោកត្រូវធ្វើការ "សម្រេចដ៏លំបាក" ដោយសារស្ថានការណ៍សេដ្ឋកិច្ចរបស់ប្រទេសជាតិ។ លោក Rishi Sunak បានសង្កត់ធ្ងន់ថាលោកនឹងផ្ដោតសំខាន់លើស្ថិរភាពសេដ្ឋកិច្ច និងជំនឿទុកចិត្តក្នុងរបៀបវារៈរបស់រាជរដ្ឋាភិបាលថ្មីផងដែរ៕

ប្រតិកម្មទៅវិញ