រាជរដ្ឋាភិបាលកម្ពុជាប្រកាសផែនទីជាតិ

Chia sẻ
(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀត
ណាមប្រចាំនៅកម្ពុជាថា នាព្រឹកថ្ងៃទី២កក្កដា ខុទ្ទកា
ល័យរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផែនទីជាតិ ដែលកំពុងប្រើប្រាស់ក្នុងការងារខណ្ឌសីមានិងបោះ
បង្គោល

(VOVworld)-តាមអ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមប្រចាំនៅកម្ពុជាថា នា
ព្រឹកថ្ងៃទី២កក្កដា ខុទ្ទកាល័យរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសផែនទីជាតិ ដែល
កំពុងប្រើប្រាស់ក្នុងការងារខណ្ឌសីមានិងបោះបង្គោលព្រំដែនគោកជាមួយវៀត
ណាម។ តំណាងក្រសួងស្ថាប័ននានារួមទាំងអ្នកយកព័ត៌មានជាតិនឹងអន្តរជាតិ បានចូលរួមជាច្រើនគុះករ។ នៅពិធីប្រកាសនេះ លោក វ៉ា គឹមហុង​ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការព្រំដែន បានបង្ហាញ ជាមួយអ្នកសាព័ត៌មាននិងតំណាងរាស្រ្ត
ចូលរួមទាំងអស់ អំពីផែនទីដែលរក្សានៅអ.ស.ប ខ្នាត១/១០០.០០០គឺស្របនឹង
សេចក្តីកំណត់នៃរដ្ឋធម្មនុញ្ញកម្ពុជា ដើម្បីប្រើប្រាស់ ក្នុងការបោះបង្គោលព្រំដែន
ជាមួយវៀតណាម។ មូលហេតុដែលរាជរដ្ឋា ភិបាលកម្ពុជារៀបចំសន្និសីទកាសែត
នេះ គឺដោយសានាប៉ុន្មានថ្ងៃកន្លងទៅ មានអង្គការក្រៅរដ្ឋាភិបាលនិងសមាជិក
សភាមួយចំនួននៃគណៈបក្សប្រឆំាងបានទៅពិនិត្យព្រំដែន ជាប់ជាមួយវៀត
ណាម។​ពេលត្រឡប់មកវិញ ក្រុមនេះបានរិះគន់រាជរដ្ឋាភិបាល ប្រើប្រាស់ផែន
ទីមិនពិត ព្រមទាំងស្នើររដ្ឋាភិបាលប្រកាសផែនទីដែលរាជរដ្ឋាភិបាលកំពុងប្រើ
ប្រាស់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាប្រកាសផែនទីជាតិ - ảnh 1
រូូបថតៈ .cen.com.kh



     ចំពោះមុខរឿងហេតុកើតមានឡើងនៅព្រំដែនរវាងខេត្ត Long An (វៀតណាម) និងខេត្តស្វាយរៀងរបស់កម្ពុជាកាលពីថ្ងៃទី២៨មិថុនា នាថ្ងៃទី២កក្កដា លោក Do
Huu Lam ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Long An បានផ្ញើរកំណត់ទូតទៅ
កាន់លោក ជៀងអំ អផបាលខេត្ត​ស្វាយរៀង ។ កំណត់ទូតនេះបានស្នើរអភិបាល
ខេត្ត ស្វាយរៀង ស្នើស្ថាប័នមានសមិត្ថកិច្ចនានាមានវិមានការដោះស្រាយរឿង
ហេតុពោលខាងលើ ព្រមទាំង បង្កើនការត្រួតពិនិត្យ និងរាំងស្កាត់មិនឲ្យកើត
មានឡើងករណីដែលបំផ្លាញទំនាក់ទំនង អ្នកជិតខាងមិត្តភាពនិងសហប្រតិបត្តិ
ការយ៉ាងល្អប្រសើរវាងប្រទេសទាំងពីរវៀតណាមនិងកម្ពុជា៕

ប្រតិកម្មទៅវិញ